អគ្គិភ័យ លេបត្របាក់ផ្ទះមួយខ្នង នៅស្រុកស្រីស្នំ

0

ខេត្តសៀមរាប៖លំនៅដ្ឋានប្រជាពលរដ្ឋមួយក្នុងផ្លូវបានអគ្គិភ័យឆាបឆេះទាំងស្រុង រសៀលថ្ងៃទី០៣ ខែមេសា ម្សិលមិញុ។

ហេតុការណ៍បានកើតឡើងស្ថិត
នៅភូមិខាងត្បូង ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។

មន្ត្រីមូលដ្ឋានឲ្យដឹងថាផ្ទះដែលរងការឆេះ ប្រភេទឈើលើថ្មក្រោម មានទំហំ​ ៩ម៉ែត្រគុណ៦ម៉ែត្រ ម្ចាស់ឈ្មោះ សរ សួល ភេទប្រុស អាយុ៤១ឆ្នាំ​។

ករណីនេះបណ្តាលអោយខូចខាត គ្រែដេក៤ ទូរដាក់ខោអាវ៤ និងទូរទស្សន៍ ១គ្រឿង។​ ចំណែកមាសប្រាក់ នឹងរបស់របរសម្ភារមួយចំនួនផ្សេងៗត្រូវបានពលរដ្ឋ អ្នកជិតខាងជួយយកចេញទាន់ពេល។

សមត្ថកិច្ចបញ្ជាក់ថា បានជួយអន្តរាគមន៍ពន្លត់ ដោយកម្លាំងនគរបាលស្រុកស្រីស្នំប្រើទឹកអស់១ឡាន។ មូលហេតុដោយសារឆ្លងចរន្តអគ្គិសនី ពីផ្នែកខាងលើផ្ទះ៕SRP