រថយន្តបុកម៉ូតូឆ្លងផ្លូវនៅបាគង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ

0

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗខណៈកំពុងបើកម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹង។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៣និង៤៥នាទីថ្ងៃទី០៣ខែមេសា ឆ្នាំ២០២១ នៅភូមិរការកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង លើផ្លូវជាតិលេខ៦។

សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះរថយន្តម៉ាកតូរីសពណ៌សពាក់ស្លាកលេខភ្នំពេញ ២S៧៣៤០«អ្នកបើកបររត់បាត់»បើកបរពីកើតទៅលិច មកកើត បានបុកម៉ូតូម៉ាកហុងដាC១២៥ពណ៌ខ្មៅសេរី២០២០ពាក់ស្លាកលេខសៀមរាប១A៧៤៦០ បើកបរដោយឈ្មោះហាន ហ៊ុយ ភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិបឹងជុំ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ស្លាប់នៅនឹងកន្លែង។

សមត្ថកិច្ចបានបន្តថាករណីនេះមូលហេតុអ្នកបើកបរម៉ូតូបើកឆ្លងថ្នល់ពីត្បូងទៅជើង មិនប្រុងប្រយ័ត្ន ក៏ត្រូវបានរថយន្តបុកទាំងម្ដង។វត្ថុតាងរថយន្តនឹងម៉ូតូរក្សាទុក នៅអធិការនគបាលស្រុក។ ចំណែកសាកសពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP