អាជ្ញាធរខេត្តកំពង់ចាម​ បេីក​កិច្ច​ប្រជុំ​បន្ទាន់​ ដាក់​វិធានការ​ ពង្រឹង​ប្រសិទ្ធភាព​ ការពារ​ ទប់ស្កាត់​ជំងឺ​កូវីដ​-១៩

0

ខេត្តកំពង់ចាម​៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងលោក
ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីដាក់ចេញ​នូវ​វិធានការ​ ពង្រឹង​ប្រសិទ្ធភាព​ ការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុង​ភូមិសាស្ត្រ​ក្នុងខេត្តកំពង់ចាម។

កិច្ចប្រជុំនេះ​ធ្វើឡើងនៅថ្ងៃ​ទី​០៣​ ខែមេសា​ ឆ្នាំ​២០២១​ព្រឹកមិញនេះ​ ដោយមានការចូលរួមពីអភិបាលរងខេត្ត​ ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ និងមន្ត្រីពាក់ព័ន្ធ​ផងដែរ​។

សូមជម្រាបថាក្នុងកិច្ចប្រជុំ​នេះ​ដែរ រដ្ឋបាលខេត្ត បានលើកជារបៀបវារៈធំៗចំនួន៣ រួមមាន៖

១-កិច្ចប្រជុំពិភាក្សា អំពីការបិទការចេញ-ចូល រវាងខេត្តនិងខេត្ត ដោយអង្គប្រជុំបានសម្រេចនៅរក្សាស្ថានភាពដើមដដែល ដោយពុំទាន់ឈានទៅដល់ការបិទនៃការចេញ-ចូល រវាងខេត្ត និងខេត្តឡើយទេ។

២-កិច្ចប្រជុំ ពិភាក្សា អំពីការបិទបម្រាមគោចរ ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៥ទៀបភ្លឺ ដោយអង្គប្រជុំបានសម្រេចរក្សានូវស្ថានភាពដើមដដែល ដោយរងចាំការជូនដំណឹងរបស់រដ្ឋបាលខេត្តជាក្រោយ។

៣-ការដាក់ចេញនូវវិធានការ នៃការបិទរមណីយដ្ឋាន និងភោជនីយដ្ឋាននានា ក្នុងខេត្តកំពង់ចាម ជាបណ្ដោះអាសន្ន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ខាងមុខ​នេះ​៕SRP