ខេត្តសៀមរាប៖លោកហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា «ក្រុម១៥៧» សាខាខេត្តសៀមរាប នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១ នេះ បានដឹកនាំក្រុមការងារ នាំយកអំណោយប្រគល់ជូនប្រជាពលរដ្ឋចំនួន ពីរគ្រួសារ ដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងផ្ទះរបស់ខ្លួន នៅក្នុងភូមិតេជោហ៊ុន សែន ២១៧ និងជូនអំណោយលើកទឹកចិត្ត ដល់ក្រុមការងារកងកម្លាំង ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្ត និងពេលវេលារបស់ខ្លួន ដើម្បីជួយការពារសុវតិ្ថភាព ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។
ក្នុងឱកាសនេះដែរ លោកហ៊ុន ប៉ូគា មានមតិផ្តាំផ្ញើដល់កងកម្លាំង និងប្រជាពលរដ្ឋ សូមចូលរួមអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ (៣កុំ ៣ការពារ) អោយបានខ្ជាប់ខ្ជួនផងដែរ។
សូមបញ្ជាក់ថាអំណោយសម្រាប់ផ្ដល់ជូនពលរដ្ឋខាងលើនេះក្នុងមួយគ្រួសារទទួលបាន៖
អាកុល៨ដប .ទឹកសុទ្ធ១០យួរ. ម៉ាស២០០ម៉ាស .មី១កេស .ស្ករស កន្លះគីឡូ .ខ្ទឹមកន្លះគីឡូ. ទឹកស៊ីអ៊ីវ ១ដប. ទឹកត្រី១ដប. ប៊ីចេង១គីឡូ. ទឹកដោះគោខាប់១កំប៉ុង. ប្រេងឆា១ដប. ថវិកា៥ម៉ឺនរៀល
ដោយឡែកអំណោយសម្រាប់ជូនកងកម្លាំងប្រចាំការក្នុងមូលដ្ឋានចំនួន១៥នាក់ រួមមាន៖អាល់កុល៨ដប.ទឹកសុទ្ធ៧យួរ.ម៉ាស៣៥០ម៉ាស.មី៣កេស.ថវិកាចំនួន ៣០ម៉ឺនរៀល៕SRP

