បើកម៉ូតូបុកឆ្កែ ដួលឃ្ទាតចូលក្រោមគោយន្តកន្ត្រៃ ស្លាប់ភ្លាមៗ

ខេត្តសៀមរាប៖បុរសម្នាក់បើកម៉ូតូបុកឆ្កែ ដួលឃ្ទាតចូលក្រោមគោយន្តកន្ត្រៃ បណ្ដាលឲ្យ ស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៧ និង៣០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នៅលើផ្លូវជាតិលេខ ៦៤ត្រង់ចំណុច ស្ថិតនៅភូមិសក្ដា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចណ៍នេះគឺភាគីខាងម៉ូតូម៉ាកហុងដាពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AJ-1202 បើកបរដោយ ឈ្មោះ ប៊ូន សំបាន់ ភេទប្រុសអាយុ៥៩ឆ្នាំរស់នៅភូមិ គោលថ្មី ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប(ស្លាប់ភ្លាមៗ) ទិសដៅពីលិច ទៅកើតបានបុកឆ្កែហើយម៉ូតូដួលឃ្ទាតចូលទៅក្រោមគោយន្តកន្ត្រៃ បើកបរដោយឈ្មោះ វិញ ហួ ក្នុងទិសដៅពីលិចទៅទិសកើត។ រងការខូចខាតម៉ូតូ ០១គ្រឿង។
សមត្ថកិច្ចបន្តថា មូលហេតុបណ្តាលមកពីអ្នកបើកម៉ូតូវ៉ាគោយន្តទៅបុកឆ្កែហើយម៉ូតូដួលមនុស្សឃ្ទាតចូលទៅក្រោមគោយន្ដកន្ត្រៃកំពុងធ្វើដំណើរបណ្ដាលឲ្យស្លាប់តែម្ដង។ ចំណែកវត្ថុតាងទាំង០២ គ្រឿង កម្លាំងជំនាញចរាចរណ៍ បានយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកស្វាយលើ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕SRP