ជាងឡាននៅក្រុងសៀមរាបម្នាក់ ចងកសម្លាប់ខ្លួន ព្រោះខឹងឪពុកមិនព្រមទិញទូរស័ព្ទថ្មីអោយ

ខេត្តសៀមរាប៖បុរសជាងឡានម្នាក់បានចងក សម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើល។

ជនរងគ្រោះឈ្មោះ ឡួប ដាលីស ហៅជា អាយុ១៧ឆ្នាំ ស្នាក់នៅ(យានដ្ឋានឡឹក សំបូរ) ស្រុកកំណើតនៅភូមិសំបួរ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ជនរងគ្រោះ បានមកស្នាក់នៅរៀនជួសជុលឡាននៅយានដ្ឋានខាងលើបានចំនួន០២ខែ។

សមត្ថកិច្ចបានឲ្យដឹងថាមូលហេតុជនរងគ្រោះ ខឹងឪពុកមិនព្រមទិញទូរស័ព្ទថ្មីអោយ។ សូមបញ្ជាក់ថាហេតុការណ៍បានកើតឡើងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង ១០និង០០នាទី ស្ថិតនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប៕SRP