ចោរនេះសាហាវណាស់ ចាប់បញ្ច្រកក្រដាសជូតមាត់ រួចយកកាវវិទ្យាសាស្រ្តចាក់ចូល ដោះយកយកខ្សែកមាស១ដំឡឹង គេចខ្លួនដោយសុវត្ថិភាព

ចោរនេះសាហាវណាស់ ចាប់បញ្ច្រកក្រដាសជូតមាត់ រួចយកកាវវិទ្យាសាស្រ្តចាក់ចូល ដោះយកយកខ្សែកមាស១ដំឡឹង គេចខ្លួនដោយសុវត្ថិភាព

ខេត្តសៀមរាប៖ស្ត្រីម្នាក់កំពុងដេកត្រូវបានចោរចាប់បញ្ច្រកក្រដាសជូតមាត់ រួចយកកាវវិទ្យាសាស្រ្តចាក់ចូល ដោះយកយកខ្សែកមាស១ដំឡឹង គេចខ្លួនដោយសុវត្ថិភាព។

ហេតុការណ៍បានកើតឡើងវេលាម៉ោង13 និង30នាទី ថ្ងៃទី30 ខែមីនា ឆ្នាំ2021 នៅចំណុចភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំ។

សមត្ថកិច្ចស្រុកអង្គរជុំបានឲ្យដឹងថាករណីអំពើលួចដោយមានស្ថានទម្ងន់ទោសនេះបានបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចាប់បញ្ច្រកក្រដាសជូតមាត់ចូលទៅក្នុងមាត់រួចយកកាវវិទ្យាសាស្រ្តចាក់ចូលទៅក្នុងមាត់ជនរងគ្រោះ ខណៈកំពុងដេកក្នុងអង្រឹង ហើយដោះយកខ្សែកមាសទម្ងន់1ដំឡឹង គេចខ្លួនបាត់តែម្ដង។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះយ៉ម រួម ភេទស្រី អាយុ68ឆ្នាំ(រងរបួសស្រាល ) នៅភូមិ ឃុំកើតហេតុខាងលើ។ ករណីនេះសមត្ថកិច្ចបានចុះស្រាវជ្រាវតាមចាប់ជនសង្ស័យផងដែរ៕SRP