លោកចាន់ សុភាព ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់នៅក្នុងរថយន្ត

លោកចាន់ សុភាព ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់នៅក្នុងរថយន្ត

ខេត្តសៀមរាប៖លោកចាន់សុភាព បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់នៅក្នុងរថយន្ត ខណ:បើកទៅបុករថយន្តធំ។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី ៣០ខែមីនា​ ឆ្នាំ២០២១ នៅវេលាម៉ោង ១១ និង០០នាទីរវាង រថយន្តនិងរថយន្ត នៅលើ ផ្លូវជាតិលេខ ៦៨ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ២១និង២២ ស្ថិតនៅភូមិតាស្រី ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកក្រឡាញ់បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ គឺរថយន្តម៉ាក ToYoTa CAMRY សេរី​ ១៩៩៥ ពណ៌ស្លែរពាក់ស្លាកលេខ ភ្នំពេញ 2B.7985 បើកបរដោយ ឈ្មោះ ចាន់ សុភាព ភេទប្រុស អាយុ៣៨ ឆ្នាំ រស់នៅ​ភូមិ​កំបោរ ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប(ជនរងគ្រោះពិការជើងខាងឆ្វេង ធ្វើការនៅពេទ្យបង្អែកស្រុកក្រឡាញ់) ក្នុងទិសដៅពីត្បូង ទៅជើង ហើយរ៉េចង្កូតទៅឆ្វេង បានបុករថយន្តមួយម៉ាកហ៊ីយ៉ាន់ដាយ ពណ៌​ ខៀវ ពាក់ស្លាកលេខបន្ទាយមានជ័យ 3A1784 បើកបរ​ដោដោយឈ្មោះ មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីជើង ទៅទិសខាងត្បូង តៃតុងបានចុះរត់គេចខ្លួនបាត់។

ករណីនេះរងការខូចខាតរថយន្តធ្ងន់២គ្រឿង។មូលហេតុបណ្តាលមកពីអ្នកបើកបររថយន្តម៉ាកTOYOTA CAMRY បើកមានល្បឿនលឿន​ និងមិនប្រកាន់ស្តាំ។ចំណែកវត្ថុតាងរថយន្ត ទាំងពីរគ្រឿងកម្លាំងជំនាញចរាចរណ៍ បានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕SRP