ពលរដ្ឋ៥០គ្រួសារ នៅឃុំថ្មី និងឃុំព្រៃថ្នង បានទទួលអំណោយ កាកបាទក្រហមកម្ពុជាខេត្តកំពត

ពលរដ្ឋ៥០គ្រួសារ នៅឃុំថ្មី និងឃុំព្រៃថ្នង បានទទួលអំណោយ កាកបាទក្រហមកម្ពុជាខេត្តកំពត

ខេត្តកំពត៖ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន៥០គ្រួសារ នៅឃុំថ្មី និងឃុំព្រៃថ្នង ស្រុកទឹកឈូ បានទទួលអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត។

ពិធីធ្វើនៅវិទ្យាល័យហ៊ុនសែនត្រសេកកោង ស្រុកទឹកឈូ នាថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២១នេះ ក្រោមវត្តមានលោកជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត។

អំណោយកាកបាទក្រហម ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៥០គ្រួសារ ក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូ  មី១កេះ ទឹកត្រី១យួរ ស្ករស១គីឡូ និងថវិកា២ម៉ឺនរៀល ព្រមទាំងបានឧបត្តម្ភជូនទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម អ្នកស្មគ្រ័ចិត្តកាកបាទក្រហម នគរបាល កងរាជអាវុធហត្ថ និងប្រជាការពារ សរុបចំនួន៣៣ម៉ឺនរៀលផងដែរ៕srp