ខេត្តមណ្ឌគិរី៖លោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានជួបសំណេះសំណាល ជាមួយលោកនាយកសាលា និងសូមឲ្យពង្រីកទីធ្លាសាលារៀន ឲ្យបានធំទូលាយបន្ថែមទៀត ហើយនាំគ្នាដាំកូនឈើនៅក្នុងបរិវេណសាលារៀនឲ្យបានច្រើន ដើម្បីជាម្លប់ មានខ្យល់អុកស៊ីសែនគ្រប់គ្រាន់។ ជាមួយគ្នានេះដែរលោកក៏បានស្នើដល់មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកកែវសីមា ត្រូវកំណត់ព្រំប្រទល់ សាលារៀនឲ្យបានច្បាស់លាស់ ចៀសវាងប្រជាពលរដ្ឋ រុករានយកដីសាលាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
លោកថ្លែងបែបនេះក្នុងការអញ្ជើញចុះពិនិត្យសាលាវិទ្យាល័យហ៊ុនសែនកែវសីមា និងក្រុមហ៊ុន អាន ជិន និងចុះពិនិត្យសាលាវិទ្យាល័យហ៊ុនសែនកែវសីមា ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា នៅថ្ងៃអាទិត្យទី២៨ ខែមីនាម្សិលមិញ៕srp