ចាប់ខ្លួនអ្នកនេសាទ ខុសច្បាប់៨នាក់ នៅក្នុងខេត្តសៀមរាប

0

ខេត្តសៀមរាប៖អ្នកនេសាទចំនួន៨នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចាប់ខ្លួននៅថ្ងៃទី២៨ខែមីនាឆ្នាំម្សិលមិញ។

ការបង្ក្រាបនេះធ្វើឡើងនៅចំណុចព្រំប្រទល់ឃុំកំពង់ភ្លុកស្រុកប្រាសាទបាគងនិងកំពង់ឃ្លាំងស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយនគរបាលស្រុកប្រាសាទបាគង នគរបាលសេដ្ឋកិច្ចខេត្ត។

លោកលឹម សម្បត្តិ អធិការប៉ូលិសស្រុកប្រាសាទបាគង បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩​ ខែមីនានេះថា ប្រតិបត្តិការសមត្ថកិច្ចបានចាប់ខ្លួនអ្នកនេសាទខុសច្បាប់(រុញស៊ីប)បានចំនួន៨នាក់ និងដកហូតឧបករណ៍នេសាទខុសច្បាប់ បានដូចជា៖-កាណូតស្មាច់ចំនួន ៨គ្រឿង-សាច់ស៊ីប(ជន)មានចំនួន៨គ្រឿង មានក្រឡាពី២ហ៊ុនទៅ៣ហ៊ុន -ដងស៊ីបចំនួន៨គូរ ស្មើរនឹង១៦ដង មានប្រវែង៦ ម៉ែត្រ-ម៉ាស៊ីនម៉ាកកាវ៉ាកម្លាំងម៉ាស៊ីន ១៨សេស ចំនួន២១គ្រឿង។-ត្រីចម្រុះតូចធំចំនួន១៥១គីឡូក្រាម។

បច្ចុប្បន្នអ្នកនេសាទ  និងវត្ថុតាង ខាងលើត្រូវបានធ្វើការ  បញ្ជូនទៅផ្នែករដ្ឋបាលជលផលដំដែក ស្រុកសូទ្រនិគម  អនុវត្តតាមផ្លូវច្បាប់។ ពាក់ព័ន្ធទៅនឹងការចាប់ខ្លួនអ្នកនេសាទទាំង៨នាក់នេះ គេនៅមិនទាន់ដឹងថាមន្ត្រីជលផល សម្រេចចោទប្រកាន់ពីបទល្មើសអ្វីនៅឡើយទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល៕srp