លោកជួន សារ៉េត ឧបត្ថម្ភម៉ាសនិងទឹកសុទ្ធជូនដល់កម្លាំងសមត្ថកិច្ចយាមការពារនៅច្រកមុខវត្តស្វាយរមៀត

លោកជួន សារ៉េត ឧបត្ថម្ភម៉ាសនិងទឹកសុទ្ធជូនដល់កម្លាំងសមត្ថកិច្ចយាមការពារនៅច្រកមុខវត្តស្វាយរមៀត

ខេត្តសៀមរាប៖លោកជួន សារ៉េត មេបញ្ជាការរងបញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការ បានឧបត្ថម្ភម៉ាសនិងទឹកសុទ្ធ ជូនដល់កម្លាំងសមត្ថកិច្ច យាមការពារនៅច្រកមុខវត្តស្វាយរមៀត។

ការឧបត្ថម្ភទឹកសុទ្ធ៣០យួរ និងម៉ាស៣០០រយម៉ាស នេះធ្វើឡើងនៅថ្ងៃទី ២៦ ខែមីនាឆ្នាំ ២០២១ ដោយលោកមាស ផានិត តំណាងលោកជួន សារ៉េត ជូនដល់កងកម្លាំងសមត្ថកិច្ចនិងប្រជាការពារ ដែលបានកំពុងយាមការពារ នៅច្រកមុខវត្តស្វាយរមៀត ស្ថិតនៅសង្កាត់គោកចក ក្រុងសៀមរាប៕SRP