ភ្នំពេញ៖បុរសមុខរបរជាកម្មករប្រមូលសំរាមហើយត្រូវរងគ្រោះថ្នាក់ដោយម៉ាស៊ីនឡានសំរាមកៀប ដៃធ្ងន់ធ្ងរបណ្តាលអោយដាច់ដៃនោះ បានទទួលថវិកាពីលោក ឌី វិជ្ជា និងជំទាវ ហ៊ុន ម៉ាណា នៅរសៀលថ្ងៃទី ២៣ ខែ មីនា ឆ្នាំ២០២១។
លោក ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ក្រោយពីបានទទួលព័ត៌មានដ៏រន្ធត់នេះបានអោយលោក ជិន ប៊ុនធឿន និងក្រុមការងារមនុស្សធម៌នាំយកថវិកាចំនួន ១,០០០ដុល្លារ ជូនដល់លោក ទូច ទីន មានអាយុ ៣៧ឆ្នាំ និងប្រពន្ធដើម្បីជួយសម្រាលនូវការខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារមួយនេះ។
បន្ថែមលើនេះ លោក ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ក៏មានប្រសាសន៍ផ្តាំផ្ញើអោយក្រុមគ្រូពេទ្យជួយយកចិត្តទុកដាក់ មើលថែទាំអ្នកជំងឺអោយឆាប់ជាសះស្បើយផងដែរ។
សូមបញ្ជាក់ផងដែរថា លោក ទូច ទីន និងប្រពន្ធប្រជាជនចំណាកស្រុកពីស្រុកបារាយណ៍ ខេត្តកំពង់ធំ ហើយមានកូនប្រុសស្រីចំនួន០២នាក់ ដោយគាត់បានផ្ញើទុកនឹងបងប្អូនអោយជួយមើលថែ។ ចំណែកគាត់ទាំងពីរបានទៅធ្វើជាកម្មករប្រមូលសំរាមនៅក្នុងក្រុមហ៊ុនមួយនៅខេត្តព្រះសីហនុ។ ដោយកាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ២០២១នេះ លោក ទូច ទីន បានទទួលរងគ្រោះថ្នាក់ ក្នុងពេលបំពញការងារ ដោយ ម៉ាស៊ីនប្រមូលសំរាមកៀបដៃស្តាំម្ខាងបណ្តាលអោយដាច់ដៃ ហើយត្រូវបានប្រពន្ធ ព្រមទាំងមិត្តភក្តបញ្ជូនទៅសម្រាក នៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ៕SRP
