កម្លាំងអាវុធហត្ថ ចុះទៅបង្ក្រាបល្បែងជល់មាន់នៅស្រុកស្រីសន្ធរ អ្នកលេងរត់អស់មុនទៅដល់

ខេត្តកំពង់ចាម៖អាវុធហត្ថ នាំដោយលោកឡេង សុខា នៅវេលាម៉ោង០៣និង២០ នាទីរសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានកម្លាំងជំនាញអាវុធហត្ថ បានចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់ នៅចំណុចចំការគរ ស្ថិតនៅភូមិព្រែកតាកុច ឃុំតាកុច ស្រុកស្រីសន្ធរ។

របាយការណ៍របស់សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថា នៅពេលកម្លាំងចុះមកដល់គោលដៅពុំឃើញមានអ្នកលេងល្បែងស៊ីសងនោះទេ បានគេចខ្លួនបាត់អស់។

តាមការសាកសួរ ប្រជាពលរដ្ឋ ដែលរស់នៅម្តុំនោះ បានបំភ្លឺថា៖ ទីតាំងជល់មាន់នេះពុំមានលក្ខណៈទ្រង់ទ្រាយធំទេគឺនាំគ្នាលួចជល់ឬ ណាត់គ្នាជល់តែប៉ុណ្ណោះ។

សូមបញ្ជាក់ថាករណីព័ត៌មានថាមានល្បែងស៊ីសងជល់មាន់ នៅស្រុកស្រីសន្ធរ ត្រូវបាន អភិបាលខេត្តកំពង់ចាម បានបញ្ជាឲ្យប៉េអឹមចុះទៅបង្ក្រាបហើយ។

លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា« ខ្ញុំអោយមេប៉េអឹមឆែកដែរ ប៉ុន្តែ ថាមិនមានដែរ» លោកថា«ដាក់កម្កាំងប៉េអឹមទៅម្តងទៀត»៕SRP