គណៈកម្មការប្រឆាំងជំងឺ​កូវីដ ខេត្តកំពង់ចាម​ ទទួល​ថវិកា​សម្ភារ ពី​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ និង​អង្គការ​កម្ពុជា​ជួយ​ស្ត្រី​មាន​វិបត្តិ​

ខេត្តកំពង់ចា៖គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ​រសៀល​ថ្ងៃ​ទី​២៤​ ខែមីនា​ ឆ្នាំ​២០២១នេះ​ បានទទួល​ជំនួយ​ជា​ថវិកា​ និងសម្ភាពី​សប្បុរសជន​។

លោក អ៊ុន ចាន់ដា អភិបាលនិងជាប្រធានគណៈកម្មការ​ខេត្ត​​ប្រយុទ្ធ​ប្រឆាំងជំងឺកូវីដ-១៩ បាន​ថ្លែងអំណរគុណ​ចំពោះ​ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ក៏ដូចជា ថ្នាក់ដឹកនាំ និងបុគ្គលិក របស់អង្គការកម្ពុជា ដើម្បីជួយស្ត្រីមាន​វិបត្តិ​ ដែល​បាន​ជួយ​ឧបត្ថម្ភ​ ជា​ថវិកា​ និង​សមសម្ភារ នាពេលនេះ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ ហើយ​ក៏ជាការជួយរំលែកទុក្ខលំបាកការខ្វះខាត របស់ប្រជាពលរដ្ឋ​ ជាពិសេស​ពលករ​ចំណូល​ស្រុក​ត្រឡប់មកពីប្រទេស​ថៃ ដែល​កំពុង​​ធ្វើចត្តាឡីស័ក​។

គួរ​បញ្ជាក់​ថា​ ក្នុង​ពិធី​ប្រគល់​ និងទទួល​អំណោយ​នេះ​ ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ជួយឧបត្ថម្ភថវិកា ចំនួន ៨លានរៀល និងអង្គការកម្ពុជា ដើម្បី ជួយស្ត្រីមានវិបត្តិ ហៅកាត់ថា (CWCC-JICA) ឧបត្ថម្ភទឹកសុទ្ធ ចំនួន ៥០០កេស៕SRP