ល្បែងអាប៉ោង នៅអាយីកាហ្វេ ត្រូវបានបង្ក្រាប

0

ភ្នំពេញ៖ល្បែងស៊ីសងបៀរអាប៉ោង ដែលបានបើកលេង ជ្រកក្រោមស្លាកយីហោ អាយីកាហ្វេ ស្ថិតនៅក្នុងបូរីរុងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានបង្ក្រាប។

ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ម្សិលមិញ នេះបើយោងតាមលោក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់«បណ្ដាញសៀមរាបប៉ុស្ដិ៍» នៅព្រឹកថ្ងៃទី២២ខែមីនានេះ។ ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនេះ នៅមិ​នទាន់បញ្ជាក់លម្អិតនៅឡើយទេ ចំពោះការបង្ក្រាបល្បែងស៊ីសងនេះ។

សូមជម្រាបថាកន្លងមកសមត្ថកិច្ច បានចុះទៅណែនាំនិងអប់រំហាមឃាត់ម្ចាស់ហាង អាយីកាហ្វេម្ដងហើយ ករណីបើកល្បែងស៊ីងដោយខុសច្បាប់ ក៏ប៉ុន្តែទីតាំងខាងលើនេះ ហាក់នៅតែបន្តបើកលេង យ៉ាងគគ្រឹកគគ្រេង ទើបសមត្ថកិច្ចនគរបាល រាជធានីភ្នំពេញ ចុះបង្ក្រាប៕SRP