ខេត្តបន្ទាយមានជ័យ៖លោកឌី វិជ្ជា និងលោកជំទាវ ហ៊ុនម៉ាណា នៅរសៀលថ្ងៃទី ២១ខែមីនា ឆ្នាំ២០២១ ម្សិលមិញ បានចាត់អោយលោក ជិន ប៊ុនធឿន និង ក្រុមការងារមនុស្សធម៌ នាំយកអំណោយទៅប្រគល់ជូនជីវិតដ៏កំសត់គ្រួសារក្មួយប្រុស អាយ បញ្ញា ដែលស្ថិតក្នុងភូមិដំណាក់ថ្មី ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះលោកឌី វិជ្ជានិងលោកជំទាវ បានផ្តាំផ្ញើសាកសួរសុខទុក្ខក្មួយប្រុស និងក្រុមគ្រួសារព្រមទាំងលើកទឹកចិត្តក្មួយ អោយខិតខំសិក្សារៀនសូត្រ អោយបានខ្ពង់ខ្ពស់ ជាពិសេសក្នុងស្ថានភាពពេលបច្ចប្បន្ននេះ សូមក្មួយ និងក្រុមគ្រួសារ រក្សាអោយបាននូវអនាម័យ រស់នៅស្អាត ហូបស្អាត និងរក្សាគម្លាតសង្គម ពាក់ម៉ាសអោយបានគ្រប់ពេល ដែលទៅកន្លែងមនុស្សកុះករ ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩ដែលកំពុងរីករាលដាល។
សូមជម្រាបថា សព្វថ្ងៃនេះក្មួយប្រុស អាយ បញ្ញា មានអាយុ១២ឆ្នាំ កំពុងរៀនថ្នាក់ទី២ នៅសាលាបឋមសិក្សាដំណាក់ថ្មី។ កុមារ អាយ បញ្ញា មានប្អូនស្រី១នាក់អាយុ៥ឆ្នាំ និងមានឪពុកម្តាយជាអ្នកស៊ីឈ្នួលឃ្វាលគោអោយគេ គឺទាំងពីរនាក់ប្តីប្រពន្ធទទួលបានប្រាក់ឈ្នួលបន្តិចបន្តួចដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។ គ្រួសារនេះ ជាប្រជាជនរស់នៅក្នុងខេត្តបាត់ដំបង និងបានចំណាកស្រុកមករកការងារធ្វើនៅក្នុងមូលដ្ឋានខាងលើ ដោយមកសុំជ្រកនៅផ្ទះខ្ទមចាំស្រែគេ អស់រយៈពេលជាង៨ឆ្នាំកន្លងមកហើយ និងជីវភាពរស់នៅសព្វថ្ងៃនេះ មានការលំបាកខ្លាំងណាស់។
អំណោយមនុស្សធម៌ ដែលបានផ្ទល់ជូនគ្រួសារក្មួយ ដើម្បីជួយសម្រួលក្នុងការរស់នៅ និងបង្កលក្ខណៈអោយក្មួយបានរៀនសូត្របន្តរួមមាន៖
០១-ថវិកា ២លានរៀល
០២-កង់ដ៏ស្រស់ស្អាត ០១គ្រឿង
០៣-មី ០៥កេសតូច
០៤-អង្ករ ១០០គីឡូ
០៥-ភួយ ០២
០៦-ខ្នើយ ០២
០៧-ម៉ុង ០២
០៨-សាប៊ូ ១២ដុំតូច
០៩-វិទ្យុ ១ និង ថ្មពិល ០៤គ្រាប់
១០-តែ ១០កញ្ចប់
១១-ស្កសរ ៥គីឡូ
១២-ពូក ០១
១៣-ស្បែកជើង ០៤សម្រាប់
១៤-ឆ្នាំង ០២
១៥-ខ្ទះ ០១
១៦-កំសៀវ ០១
១៧-កាធុន ០១
១៨-កន្ទេល ០២
១៩-ត្រីខ ០១កេសធំ
២០-កាតាប ០២ ក្នុងនោះរួមមានសៀវភៅ ០៤ក្បាល, ប៊ិច ០៤ដើម, ជែលលាងដៃ ២ដប, សាប៊ូ ០២ដុំតូច, កន្សែងពោះគោ ០២ , សំលៀកបំពាក់ ០២សម្រាប់,ជ័រលុប ០២ដុំ៕SRP

