ខេត្តសៀមរាប៖ប៉ូលិសប៉ុស្ដិ៍ទាំង៩ឃុំ របស់ស្រុកប្រាសាទបាគង បានចេញលិខិតបដិសេធ ថាមិនមានល្បែងស៊ីសង ដូចហ្វេសប៊ុកបានបង្ហោះនោះឡើយ។ ការអះអាងរបស់ប៉ូលិសទាំង៩ឃុំនេះ បន្ទាប់ពីមានហ្វេសប៊ុកបង្ហោះនៅថ្ងៃ សុក្រថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១ មានខ្លឹមសារថា៖«មានល្បែងស៊ីសងកំពុងកើតមានទាំងយប់ទាំងថ្ងៃយ៉ាងអនាធិបតេយ្យ នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ខណ:ដែលរាជរដ្ឋាភិបាលកំពុងរវល់ទប់ស្កាត់កូវីដឆ្លងចូលសហគមន៍។នេះបើយោងតាមអោយដឹងម្ចាស់បន ល្បែង។ ម្ចាស់បនល្បែងមានឈ្មោះ សៀង ប្រិយ និង ភាគហ៊ុន២នាក់ទៀត»។
យោងតាមរបាយការណ៍របស់នគរបាលប៉ុស្ដិ៍ទាំង៩ឃុំ «បណ្ដាញសៀមរាបប៉ុស្ដិ៍ ទទួលបានដែលមានខ្លឹមសារស្រដៀងគ្នា ស្ដីពីការលទ្ធផលនៃការស្រាវជ្រាវ គឺពុំមានល្បែងស៊ីសង ដូចការចោទប្រកាន់របស់ម្ចាស់ អាខោនហ្វេសប៊ុកនោះទេ ដោយការស្រាវជ្រាវ គឺបានបង្ហោះព័ត៌មានមិនពិត។ ពាក់ព័ន្ធករណីលោកលឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគងបានឲ្យដឹងថា«សំឡេង»

