ខេត្តសៀមរាប៖នៅទីបំផុតបុរសលេងសម្ដីធ្ងន់វោហាតាមហ្វេសប៊ុក ផែង វណ្ណ: បានលុតជង្គង់ក្រាបសំពះ លំអោនកាយបែបស្រទន់ នៅចំពោះមុខព្រះចៅអធិការវត្តរាជបូណ៌ ព្រះនាមពិន សែម ដែលមានព្រះជន៨០ព្រះវស្សា និងក្រោមក្រសែភ្នែកមន្រ្តីពាក់ព័ន្ធ ជាច្រើននាក់ទៀត។
ការលុតជង្គង់ក្រាបសំពះ របស់លោកផែង វណ្ណ: គឺនៅថ្ងៃទី២០ខែមីនាឆ្នាំ ២០២១ ព្រឹកមិញ ខណ:បានមកក្រាបបង្គំ ព្រះចៅអធិការវត្តរាជបូណ៌ ពិន សែម និង ព្រះមេគណ ខេត្តសៀមរាប ជុំ គឹមឡេង ដើម្បីសុំព្រះរាជទានទោស និងសុំអនុគ្រោះ ពីកំហុសឆ្គងរបស់ខ្លួន
លោកផែង វណ្ណ: បានចាកចេញពីវត្ត ដោយបង្ហាញភាពរីករាយ ក្រោយព្រះចៅអធិការទទួលយកការសុំទោសនេះ។តែលោកសុំមិនអធិប្បាយ ជាមួយអ្នកសារព័ត៌មាននោះទេ។ទោះជាបែបនេះ មន្ត្រីសង្ឃក្នុងហេតុការណ៍ បានបញ្ជាក់ថា គ្រប់យ៉ាងបានបញ្ចប់ហើយ ចំណែកលិខិតថ្កោលទោសរបស់ព្រះមេគណខេត្ត ដែលចុះហត្ថលេខា ដោយព្រះអង្គជុំ គឹមឡេង ក៏បាននិរាករណ៍ផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ ព្រះចៅអធិការវត្តរាជបូណ៌ បានដាក់វិន័យលើ ភិក្ខុ៣អង្គក្នុងចំណោម៩អង្គ អោយវាម្តងម្នាក់«វាយតគ្នា»។បន្ទាប់មកលោកផែង វណ្ណះ ក៏បានយករូបភាពវាយតគ្នានោះ ទៅឡាយនិយាយ វាយប្រហារមកលើវត្តរាជបូណ៌ ក្នុងលក្ខណ:ជេរប្រមាថ។ លុះថ្ងៃ បន្ទាប់ព្រះមេគណខេត្តចេញលិខិតថ្កោលទោស រហូតដល់ក្រសួងព័ត៌មានបញ្ចប់អាជ្ញាបណ្ណ័ សារព័ត៌មានផែងវណ្ណ: ផងដែរ៕SRP

