កុមារកំព្រា៥នាក់បងប្អូន ទទួលបានអំណោយសប្បុរសធម៌ ពីលោកឌី វិជ្ជា និងជំទាវ ហ៊ុន ម៉ាណា

ខេត្តត្បូងឃ្មុំ៖ក្មេងកំព្រាចំនួន ០៥នាក់ រស់នៅជាមួយជីដូនម្នាក់មានអាយុ ៥៩ឆ្នាំ ស្ថិតក្នុងភូមិកូវ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទទួលបានអំណោយមនុស្សធម៌ ពីលោកឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា តាមរយ:លោក ជិន ប៊ុនធឿន។

គួររំលឹកផងដែរថាគ្រួសារកំសត់មួយនេះ មានឪពុកញៀននឹងគ្រឿងញៀន ត្រូវបានសមត្ថកិច្ចបានចាប់ឃុំខ្លួន ចំណែកម្តាយបានស្លាប់ចោលកូនៗដោយសារជំងឺសាច់ដុះក្នុងខួរក្បាលទាំងនៅវ័យក្មេង ដោយបានបន្សល់ទុកកូនៗអោយលោកយាយជរាមើលថែទាំ។ ដោយសារកត្តាជីវភាព កូនប្រុសច្បងមានអាយុ ១៣ឆ្នាំបានចេញទៅស៊ីឈ្នួលគេនៅក្រុងភ្នំពេញបាន ប្រាក់ខែ៣៥ម៉ឺនរៀលប៉ុណ្ណោះដើម្បីយកមកចិញ្ចឹមជីដូន និងប្អូនៗ។ ចំណែកប្អូនៗ តាំងពីម្តាយស្លាប់នោះ ក៏បានបោះការសិក្សា ដើរដាក់អង្គប់កណ្តុរតាមភ្លឺស្រែបានយកមកធ្វើម្ហូប និងលក់បានកម្រៃខ្លះ មកផ្គត់ផ្គង់ជីវភាពគ្រួសារ ឯប្អូនស្រីបន្ទាប់នៅមើលថែប្អូនតូច។

អំណោយដែលបានផ្តល់ជូនរួមមាន៖

០១-សំលៀកបំពាក់ថ្មី ១០សម្រាប់

០២-សារ៉ុង ០២

០៣-ក្រមា ០២

០៤-កាតាប ០៤

០៥-សាប៊ូ ០៤ដុំតូច

០៦-ថ្នាំដុះធ្មេញ ០៤ដប

០៧-ច្រាស់ដុះធ្មេញ ០៤ដើម

០៨-ជេលលាងដៃ ០៤ដប

០៩-កន្សែងពោះគោ ០៤

១០-បុិចក្នុងកាតាប ០៨ដើម

១១-សៀវភៅក្នុងកាតាប ០៤ក្បាល

១២-អង្ករ ១០០គីឡូ

១៣-កន្ទេល ០២

១៤-ខ្នើយ ០២

១៥-ម៉ុង ០២

១៦-ភួយ ០២

១៧-ពូក ០១

១៨-ស្ករស ០៥ គីឡូ

១៩-ទឹកដោះគោខាប់ ០១ កេសធំ

២០-ត្រីខ ០១កេសធំ

២១-មី ០៥កេសតូច

២២-តែ ១០កញ្ចប់

២៣-ទឹកស៊ីអុីវ ០៣យួរ

២៤-វិទ្យុ ០១គ្រឿង

២៥-ឆ្នាំង ០២

២៦-កំសៀវទឹក ០១

២៧-កាធុនទឹកដែក ០១

២៨-សាប៊ូ ០៣ដុំធំ

២៩-ខ្ទះឆា ០១។

ជាមួយគ្នានេះដែរលោក ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា បានឧបត្ថម្ភថវិកា ដល់លោកយាយ និងចៅៗចំនួន ៦០ម៉ឺនរៀលជារៀងរាល់ខែរហូតទៅ។ លោក ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ក៏បានជួយផ្គត់ផ្គង់ថវិកាចំនួន ១លាន ៨សែនរៀលស្មើនឹងរយៈពេល ០៣ខែ ជាការឧបត្ថម្ភ សម្រាប់វគ្គដំបូង ជូនដល់លោកយាយដើម្បីចាត់ចែងការរស់នៅប្រចាំថ្ងៃ ព្រមទាំងបង្កលក្ខណៈ អោយក្មួយប្រុសច្បងឈប់ទៅស៊ីឈ្នួលគេទៀត ថែមទាំងអោយក្មួយៗទាំងអស់អាចបន្តការសិក្សាទៅមុខ៕SRP