អាជ្ញាធរខេត្តកំពង់ចាម ទទួលថវិកា ពីសប្បុរសជន ចូលរួមទប់ស្កាត់ជំងឺកូវីដ

ខេត្តកំពង់ចាម៖លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ និង​លោក ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ រួមនឹង​អភិបាល​រង​ នៅរសៀលថ្ងៃទី១៩ ខែមីនា នេះ បានទទួលអំណោយពីសប្បុរសជន។

លោក អ៊ុន ចាន់ដា បាន​ថ្លែងអំណរគុណ​ចំពោះ​ ក្រុមហ៊ុន​ ក៏ដូចជា​សប្បុរសជន​នានា​​ ដែល​បាន​ជួយ​ឧបត្ថម្ភ​ ទាំង​ថវិកា​ និងផ្នែកសម្ភារជូន​ដល់គណៈកម្មការ​ប្រយុទ្ធ​ ប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលនេះ ជាការរួមចំណែក យ៉ាងសំខាន់ ជួយរំលែកទុក្ខលំបាកការខ្វះខាត របស់ពលរដ្ឋ ជាពិសេស​ ពលករចំណូលស្រុកត្រឡប់មកពីប្រទេសថៃកំពុងធ្វើចត្តាឡីស័ក៕

​គួរ​បញ្ជាក់​ថា​ ក្នុង​ពិធី​ប្រគល់​ និងទទួល​អំណោយ​នេះ​ ដោយ​សាខា​ពន្ធដារ​ខេត្តកំពង់ចាម​ បានជួយ​ឧបត្ថម្ភ​ ចំនួន​២លានរៀល​. ​ក្រុមហ៊ុន​ អាន​ម៉ាឌី​គ្រុប​ ជួយ​ឧបត្ថម្ភ​ ១០លានរៀល​. ក្រុមហ៊ុន​ ខេស៊ី​ ៤ស្ការ​ ជួយ​ឧបត្ថម្ភ​ ៤លានរៀល​និង​ម៉ាស​​ចំនួន​១ម៉ឺន​ម៉ាស.​ ក្រុម​ហ៊ុន​ដីឡូត៍​មិត្ត​អិត​ ជួយ​ឧបត្ថម្ភ​១លានរៀល​. និង​ក្រុមហ៊ុន​ដីឡូត៍​ ហេង​ ហេង​ ជួយ​ឧបត្ថម្ភ​ទឹក​បរិសុទ្ធ​ចំនួន​១៥០​យួរ​និងមីជាតិ៥០កេស៕SRP