បើកម៉ូតូបុកគោយន្តកន្ត្រៃ បណ្ដាលឲ្យស្លាប់ឪពុក កូនរងរបួសធ្ងន់

ខេត្តសៀមរាប៖បុរសជាឪពុកបានស្លាប់ភ្លាមៗ ចំណែកកូនរងរបួសធ្ងន់ខណៈបើកម៉ូតូបុកជាមួយគោយន្តកន្ត្រៃ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៩ និង៥០នាទីថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២១នេះ នៅចំណុចភូមិព្រៃខ្នុរ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកវ៉ារិនបានរាយការណ៍ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយម៉ូតូមួយរគ្រឿងឃ្លិចពណ៌ខ្មៅសេរី២០២០ពាក់ស្លាកលេខ ឧត្តរមានជ័យ១E ៦៥៤៤ ដោយបានបុកគោយន្តកន្ត្រៃ បញ្ច្រាសទិសគ្នាបណ្ដាលឲ្យស្លាប់ឪពុក
និងកូនរបួសធ្ងន់។

សមត្ថកិច្ចបានបន្តថាជនរងគ្រោះខាងភាគីម៉ូតូ ១.ឈ្មោះ ខេង ផល្លី ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើខេត្តសៀមរាប(ស្លាប់)។

២.ឈ្មោះ ខេង ចាន់វាសនា ភេទប្រុស អាយុ២១ឆ្នាំរស់នៅភូមិឃុំជាមួយគ្នាត្រូវជាកូនរបួសធ្ងន់ (បាក់ភ្លៅទាំងពី)។
ដោយឡែកអ្នកបើកបរគោយន្តកន្ត្រៃបានគេចខ្លួនបាត់។បច្ចុប្បន្នសាកសពប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
ចំណែកម៉ូតូនិងគោយន្តកន្ត្រៃត្រូវបានប៉ូលិសចរាចរណ៍យកទៅរក្សាទុកនៅប៉ុស្តិ៍ឃុំស្រែណូយដើម្បីរង់ចាំការដោះស្រាយ៕SRP