អភិបាលខេត្តកំពត ចុះពិនិត្យស្ថានភាពស្ពានដែកបាឡេទ្រុឌទ្រោម នៅភូមិអណ្តូងជីម៉ឺន

អភិបាលខេត្តកំពត ចុះពិនិត្យស្ថានភាពស្ពានដែកបាឡេទ្រុឌទ្រោម នៅភូមិអណ្តូងជីម៉ឺន

ខេត្តកំពត៖លោក ជាវ តាយ អភិបាលខេត្តកំពត នៅរសៀល ថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១ នេះ បានអញ្ជើញចុះពិនិត្យស្ថានភាពស្ពានដែកបាឡេ ដែលមានសភាពទ្រុឌទ្រោម ត្រូវជួសជុលបន្ទាន់ ស្ថិតនៅក្នុងភូមិអណ្តូងជីម៉ឺន ឃុំកំពង់គ្រែង ស្រុកទឹកឈូ។

គូរបញ្ជាក់ថា ស្ពានដែកបាឡេនេះ(ស្ពានចិន) មានបណ្តោយ៤២ម៉ែត្រ ទទឹង៧ម៉ែត្រ ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ២០០៧ ដោយក្រុមហ៊ុនម៉ៅការសាង់សាងវារីអគ្គិសនី តភ្ជាប់ឃុំម៉ាក់ប្រាង្គ និងឃុំកំពង់គ្រែង សម្រាប់បម្រើការងារដឹកជញ្ជូនសាងសង់ទំនប់វារីអគ្គិសនីកំចាយ និងសម្រាប់ការចរាចរណ៍របស់ ប្រជាពលរដ្ឋ។ក្រោយការងារសាងសង់វារីអគ្គិសនីចប់ បានប្រគល់ឲ្យអាជ្ញាធរ ជាអ្នកគ្រប់គ្រង ជួសជុល ថែទាំ ប្រើប្រាស់ជាសាធារណៈ។

ស្របជាមួយនឹងការចុះពិនិត្យស្ពាននេះ ឃើញថាមានសភាពទ្រុឌទ្រោមខ្លាំង លោក ជាវ តាយ បានឲ្យមន្ទីរជំនាញ និងរដ្ឋបាលស្រុកទឹកឈូ សិក្សាជាបន្ទាន់ ឲ្យសមស្របតាមបទដ្ឋានបច្ចេកទេស ដោយផ្តោតសំខាន់ទៅលើគ្រឿងបង្គុំស្ពានផ្នែកខាងលើ ដែលចំណុចសំខាន់ ដើម្បីជួយសម្រួល ដល់ប្រជាពលរដ្ឋ ធ្វើចរាចរណ៍ឆ្លងកាត់ទៅស្រែចំការ ក៏ដូចជាការដឹកជញ្ជូនកសិផល និង រថយន្តដឹកជញ្ជូន ប្រភេទធំនិងតូចផ្សេងៗយ៉ាងច្រើនទៀត ជារៀងរាល់ថ្ងៃផងដែរ៕SRP