ខេត្តសៀមរាប៖លោក សឹង្ហ សំរឹទ្ធិ អនុប្រធាន ចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តសៀមរាប និងលោក ចែម ចន្ថា ប្រធានចលនាយុវជនក្រុម១៥៧ សាខាស្រុកជីក្រែង បាននៅថ្ងៃព្រហស្បតិ៍ ទី ១៨ ខែមីនា ឆ្នាំ២០២១នេះដឹកនាំក្រុមការងារ ចលនាយុវជន ក្រុម១៥៧ នាំយកនូវ ម៉ាសចំនួន៣៥០ម៉ាស. ជែលលាងដៃ៧ដប. ទឹកសុទ្ធ២៧យួរ. មី១០កេស. ត្រីខ១០យួរ.ទឹកសុីអុីវ ១០យួរ. ទឹកត្រី១០យួរ .អង្ក៦០គីឡូ និង ថវិកាចំនួន ៤០មុឺនរៀល ប្រគល់ជូនតំណាងគណៈបញ្ជាការឯកភាពខេត្តសៀមរាបនិង ដើម្បី
ជួយក្រុមការងារពិនិត្យសុខភាពបឋម និងស្កែន QR Code នៅគោលដៅព្រំប្រទល់ខេត្តសៀមរាប-កំពង់ធំ (ស្រុកជីក្រែង-ស្រុកស្ទោង) ដែលកំពុងរឹតបន្តឹងពិនិត្យបន្ថែមចំពោះអ្នកដំណើរចេញពីតំបន់ ដែលមានការកើនឡើងជំងឺកូវីដ១៩។
ក្នុងឱកាសនោះ លោក សឹង្ហ សំរឹទ្ធិ មានមតិសំណេះសំណាល ផ្តាំផ្ញេី ដល់កងកម្លាំង និង ប្រជាពលរដ្ឋ ដែលធ្វេីដំណេីរឆ្លងកាត់ទាំងអស់សូមអោយថែរក្សាសុខភាព ត្រូវមានការប្រុងប្រយ័ត្ន និងកាពារ ដោយរក្សាអនាម័យអោយបានល្អដេីម្បីរួចផុតពីជំងឺកូវីត១៩៕SRP