ខេត្តកំពង់ស្ពឺ៖ករណីចាប់រំលោភនិងសម្លាប់ជនរងគ្រោះ នៅថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២០ និង ៣០នាទី ម្សិលមិញនៅចំណុចខ្នងប្រឡាយភូមិវល្លិប្រេង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជនដៃដល់ជាឃាតករ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានក្រោយធ្វើសកម្មភាពបាន៨ម៉ោង។
ករណីលោក សម សាមួន ស្នងការខេត្ដកំពង់ស្ពឺ បានបញ្ជាកម្លាំងជំនាញពាក់ព័ន្ធ ចុះប្រតិបត្ដិការស្រាវជ្រាវ ដោយសហការជាមួយសាក្សី និងក្រុមគ្រួសារជនរងគ្រោះ គ្រូពេទ្យ ក្រុមបច្ចេកវិទ្យា រហូតកំណត់ ចាប់ជនដៃដល់បាននៅចំណុចតាមផ្លូវប្រឡាយច្បារមន ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
បុរសរូបនេះឈ្មោះ ប៉ិច ថន អាយុ ៥៥ឆ្នាំ រស់នៅភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ជនរងគ្រោះឈ្មោះ ច ធ អាយុ៦១ឆ្នាំ រស់នៅភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ជនដៃដល់បានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។
មូលហេតុមុនដំបូង បានធ្វេីសកម្មភាពចាប់រំលោភសេពសន្ថវៈ ទៅលើជនរងគ្រោះដោយខ្លាចជនរងគ្រោះប្ដឹងគេឱ្យចាប់ខ្លួន គឺជនសង្ស័យបានសម្លាប់ជនរងគ្រោះតែម្ដង។
បច្ចុប្បន្នជនត្រូវបាននគរបាលស្រុក កសាងសំណុំរឿងបញ្ជូន ទៅការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដេីម្បីអនុវត្តតាមផ្លូវច្បាប់៕SRP