គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​​ជំងឺកូវីដ ខេត្តកំពង់ចាម​ ទទួល​ជំនួយ​ពី​ព្រះរាជអាជ្ញា និងគ្រឹះស្ថានប្រសើរហ្វាយនែន

គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​​ជំងឺកូវីដ ខេត្តកំពង់ចាម​ ទទួល​ជំនួយ​ពី​ព្រះរាជអាជ្ញា និងគ្រឹះស្ថានប្រសើរហ្វាយនែន

ខេត្តកំពង់ចាម៖ដេីម្បី​ចូលរួម​​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​-១៩​ ក្នុង​សហគមន៍​ នារសៀលថ្ងៃ​ទី​១៨​ ខែមីនា ឆ្នាំ​២០២១​នេះ​ លោក វង្ស​ ប៊ុន​វិសុទ្ធ​ ព្រះរាជអាជ្ញា​អមសាលាដំបូង​ខេត្តកំពង់ចាម​ និង​លោកជំទាវ​ បានជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន​​៤លានរៀល​ និង​គ្រឹះស្ថាន​ប្រសើរ​ហ្វាយនែន​ បានជួយ​ឧបត្ថម្ភ​ មីជាតិ​ ចំនួន​១០០កេស​ ទឹក​បរិសុទ្ធ​ ១០០កេស​ អាល់កុល​ ​១៥០លីត្រ​ និង​ម៉ាស​ ​ចំនួន​៥០០០​ ជូនដល់​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ខេត្តកំពង់ចាម​។

លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បាន​ថ្លែងអំណរគុណ​ចំពោះ​ លោក វង្ស​ ប៊ុន​វិសុទ្ធ​ ពនិង​គ្រឹះស្ថាន​ប្រសើរ​ហ្វាយនែន​ ដែល​បាន​ជួយ​ឧបត្ថម្ភ​ ទាំង​ថវិកា​ និងផ្នែកសម្ភារនាពេលនេះ គឺជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕SRP