
ខេត្តកំពង់ធំ៖មន្ត្រីអាវុធហត្ថម្នាក់បានស្លាប់ បន្ទាប់ពីបញ្ជូនទៅដល់មន្ទីពេទ្យបង្អែកស្រុកបារាយណ៍ ក្រោយរថយន្តមួយគ្រឿងបានបុកចំពេញទំហឹងខណ:ឈរបំពេញការងារ ជាមួយពន្ធដារ ត្រួតពិនិត្យទៅលើមធ្យោបាយមិនបង់ពន្ធ។
ហេតុការណ៍នេះ បានកើតឡើនៅថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៦ និង៤០នាទីល្ងាច តាមផ្លូវលេខ០៦ គីឡូម៉ែត្រលេខ ៩៨/៩៩ចំណុចភូមិភូមិថ្លា ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងថារថយន្តបង្កម៉ាកកូរ៉ូណាពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២P ៣៦២៨ ទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ ម៉ៅ វឿន ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិរការ ឃុំសំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម (មុខរបរលក់ដូរ) ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកតាំងគោក។ ចំណែគជនរងគ្រោះឈ្មោះ សាន់ ថា ភេទប្រុស អាយុ៤៥ឆ្នាំភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ (ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកតាំងគោក)។ មូលហេតុ បឋម បង្កមកពីអ្នកបើកបររថយន្តក្នុងល្បឿនលឿន ខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន៕SRP