លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា៖«ការគិតធំ»

លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា៖«ការគិតធំ»

ខេត្តសៀមរាប៖  ” អ្នកដែលគិតធំ ពួកគេបានទទួលផលធំ ពីព្រោះ ពួកគេបង្កើតប្រព័ន្ធការងារ ដែលធ្វើឱ្យ ពួកគេ មានពេលវេលារៀនបន្ថែមរៀនជាប្រចាំ ដើម្បីពង្រីកគុណភាព និង បរិមាណផល”
– ជាទូទៅមនុស្សក្នុងលោកយើងនេះ តែងតែគិតពិចារណានៅអ្វីដែលបានកើតឡើង និងការសម្លឹងមើលឃើញពេលអនាគត ប៉ុន្តែ ទាំងអស់នោះអាស្រ័យទៅលើសមត្ថភាពនៃការគិតអំពីហេតុនិងផល។
“ ប្រសិនបើអ្នកគិតតូច អ្នកនឹងបានផលតូច ប្រសិនបើអ្នកគិតធំ អ្នកនឹងបានផលធំ” នៅចំណុចនេះអ្នកត្រូវតែជឿចំពោះការគិតរបស់អ្នក ។ ពីព្រោះអ្នកមានកម្លាំង វិជ្ជមានដ៏ធំមួយដើម្បីជួយអ្នក បានទទួលនៅអ្វីដែលអ្នកចង់បាន។

សូមចងចាំថា “ ទំហំនៃការគិតទូលាយរបស់អ្នកអាស្រ័យទៅលើទំហំនៃកម្លាំងគិតវិជ្ជមាន ចេញពីក្នុងខ្លួនរបស់អ្នក “ការគិតទូលាយនាំអោយយើងទទួលបាន;

* ចំណុចទី1 : រៀនបើកចិត្ត ឲ្យទូលាយ កុំប្រកាន់គំនិតខ្លួនឯង ដើម្បីទទួលយកគំនិតថ្មីរបស់អ្នកដទៃ ពីព្រោះ ការប្រកាន់គំនិតខ្លួននិយម ឬ គំនិតនិយមដែលអ្នកស្រលាញ នោះ វា នឹងនាំឲ្យរូបអ្នក ខ្វះទំនាក់ទំនងក្នុងការរៀនពីគ្នាទៅវិញទៅមក។ នៅចុងបញ្ចប់ក្នុងន័យនេះ ខ្ញុំចង់ពាំនាំលោកអ្នកឲ្យពិសោធន៍មើលការរស់នៅជាមួយសង្គម គ្រួសារ មិត្តភក្តិ ព្រមទាំងអ្នកធ្វើការក្នុងក្រុមការងាររបស់អ្នកផងដែរ ។

* ចំណុចទី2 : បង្កើនកម្រិតជំនឿទៅលើខ្លួនការរៀនលុបបំបាត់ ផ្នត់គំនិតចាស់របស់ខ្លួនដោយបានពង្រីកគម្រិតជំនឿរបស់អ្នកដែលនាំអោយមានបទពិសោធន៍ថ្មីៗដើម្បីជំរុញអោយដំណើររបស់អ្នកឆ្ពោះទៅមុខជានិច្ច។

– ក្នុងបុព្វហេតុខាងលើនេះ សូមអោយអ្នកពិចារណាថាតើ សមត្ថភាព ឬ លទ្ធភាពកើតចេញពីណាមក ?
– ប្រសិនបើអ្នកស្តីបន្តោសទៅលើសំណាង ឬ ជាព្រហ្មលិខិតនោះទាំអស់នោះនិងបិទផ្លូវរបស់អ្នកមិនឲ្យអ្នក ទៅដល់កន្លែងដែលអ្នកចង់ទៅ បានឡើយ ។

ជីវិតរបស់យើងខ្លីណាស់ “ សូមអ្នកកុំចំណាយពេលនិយាយររៀបរាប់ហេតុផលដល់អ្នកដទៃ មិត្តភក្តិរបស់អ្នកចង់ឮតែអ្វីដែលគេចង់តែប៉ុណ្ណោះ និងសត្រូវរបស់អ្នក មិនជឿរអ្នកឡើយ ។ អ្វីទាំងអស់ដែលកើតឡើងមានហេតុផលរបស់វា ប៉ុន្តែជាទូទៅមនុស្សអោយតម្លៃទៅលើសកម្មភាពឬផលដែលអ្នកបានធ្វើ “ ។
ឱកាសល្អបំផុតរបស់អ្នកសូមរីករាយជាមួយសំណួរដែលត្រូវសួរចំពោះអ្វីដែលកើតឡើង ពីព្រោះសំណួរជួយអោយមានប្រាជ្ញា ។

* ចំណុចទី3 :  បង្កើនសមត្ថភាពលើការពិចារណា និងការកែលំអសូមសួរខ្លួនអ្នក ( នៅថ្ងៃនេះតើខ្ញុំអាចធ្វើយ៉ាងណាខ្លះដើម្បីអោយការងារដែលខ្ញុំធ្វើប្រចាំថ្ងៃប្រសើរឡើង ? ) ជាទូទៅការបរាជ័យរបស់មនុស្សនៅក្នុងវិស័យផ្សេងៗគឺ ការខ្វះខាតគុណភាពការងារ ដោយសារតែការខ្វះខាតនូវការរៀននិងការកែលំអជាប្រចាំ ។
ខ្ញុំសូមលើកទឹកចឹត្ត មិត្តអ្នកអានអោយមានការកត់ត្រាប្រចាំថ្ងៃដើម្បីអោយអ្នកមានសកម្មភាពកែលម្អនិងទទួលបានគុណភាពការងារប្រសើរឡើងជារៀងរាល់ថ្ងៃជាពិសេសខួរក្បាលរបស់អ្នករឹងមាំកើនឡើងជារៀងរាល់ថ្ងៃ នៅពេលដែលអ្នករៀនជារៀងរាល់ថ្ងៃ។ ខ្ញុំបាទអ្នកសរសេរចែករំលែកគំនិតនិងបទពិសោធន៍ផ្ទាល់ ដោយជឿរជាក់ថាអ្នធ្វើបានដើម្បីខ្លួនអ្នក គ្រួសាររបស់អ្នក និង អ្នកដ៏ទៃ អោយមានផលប្រយោជន៍ជាលក្ខណៈ ផ្ទាល់ ឬ ប្រយោលសូមអោយពិភពលោកដ៏ល្អត្រកាលនេះជារបស់យើងទាំងអស់គ្នា៕

និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផាយ៉ា PAPAYA NEXT STEP CO,.LTD.

*PAPAYA REAL ESTATE
( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
*PAPAYA HOMESTAY
(គម្រោងលើវិស័យទេសចរណ៍)
*PAPAYA GARDEN
( គម្រោងលើវិស័យកសិកម្ម
និងចែកចាយអាហារ)