លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា៖ «បុគ្គលវ័យឆ្លាត»

ខេត្តសៀមរាប៖ភាពវ័យឆ្លាតរបស់មនុស្សមិនកើតឡើងពីកំណើតឡើយ។

ពួកគេឆ្លាតនិងវាងវៃបាន ពីព្រោះពួកគេរក្សាការរៀនគ្រប់ទីកន្លែង និង គ្រប់ពេលវេលា “ គ្រប់ពេលដែល អ្នក ចង់ដឹង ចង់យល់ជាពេលវេលាដែលធ្វីឲ្យអ្នកឆ្លាត” ដោយយោងតាមការស្រាវជ្រាវដើម្បីបញ្ជាក់ ដោយ ឈរលើកត្តា 5 យ៉ាង:

 

1. ការស្តាប់:

“ អ្នកដែលពូកែទំនាក់ទំនងពិតប្រាកដគឺអ្នកដែលពូកែស្តាប់ “

មនុស្សឆ្លាតចំណាយពេលស្តាប់និងធ្វើការពិចារណាពួកគេ ស្តាប់ដើម្បីឲ្យយល់ពីមូលហេតុពួកគេស្តាប់ពិតៗ ចេញពីបេះដូងរបស់ពួកគេ ប៉ុន្តែមិនមែនស្តាប់ដើម្បីនិយាយតបត ឬ ក៏ប្រកែកតវ៉ាយកខុសត្រូវរៀងៗខ្លួនឡើយ។ ពីព្រោះពួកគេយល់ថាការនិយាយច្រើន ទាញយកហេតុផលពន្យល់ទៅលើអ្នកណាម្នាក់វាជារឿង

ខ្ចះខ្ចាយពេលវេលានៃជីវិតរបស់ពួកគេ ពីព្រោះ “ មនុស្សចង់ដឹងចង់ឮនូវអ្វីដែលពួកគេចង់តែប៉ុណ្ណោះ “ ហើយពួកគេយល់ថាមនុស្សមិនជឿជាមួយសម្តី ឬ ការវែកញែកអ្វីឡើយពួកគេជឿលើទង្វី ឬ សកម្មភាពតែប៉ុណ្ណោះ។

 

2. រក្សាគុណភាពទំនាក់ទំនង:

មនុស្សឆ្លាតពួកគេតែងតែងគោរពតម្លៃមិត្តភាពនិងតម្លៃនៃទំនាក់ទំនងគ្នា។ ជាធម្មតាពួកគេរក្សាទំនាក់ទំនងជាមួយ មិត្តភាពដែលមានពីមុនមកហើយពួកគេយល់ថាទំនាក់ទំនងយូរអង្វែងមិនអាចកើតឡើងជាមួយការជួបគ្នារយៈពេលខ្លីបានឡើយ។

ពួកគេយល់ថាទំនាក់ទំនងគឺជាប្រភពទុននៃខ្លឹមសារជីវិតនិង ជា ប្រភពទុន នៃគ្រប់អាជីវកម្មផ្សេងៗ ទោះបីក្នុងស្ថាប័នអ្វីក៏ដោយគុណភាពទំនាក់ទំនងគឺជាដង្ហើមនៃភាពរីកចម្រើន និងសុភមង្គល។

 

3. ការរក្សាគិតទៅមុខ:

មនុស្ស វៃឆ្លាតពួកគេឆ្លាតពីព្រោះពួកគេយល់ថារក្សាការគិតឲ្យភ្លឺថ្លាចេញពីក្នុងខ្លួនមកមិនត្រឹមតែជួយឲ្យពួកគេមានសង្ឃឹមនិងទៅអនាគតនិងរីករាយនៅពេលបច្ចុប្បន្នតែប៉ុណ្ណោះទេប៉ុន្តែថែមទាំងជំរុញកម្លាំងចិត្តនិងស្តែងចេញជាឧទាហរណ៍ដល់អ្នកជុំវិញខ្លួនរបស់ពួកគេទៀតផង “ គិតល្អ សកម្មភាពល្អ អ្នកនឹងទទួលបានផលល្អ “ ពួកគេយល់ថាទស្សនៈរបស់មនុស្សមិនអាចផ្លាស់ប្ដូរពិភពលោកបានឡើយ។ ពិភពលោកផ្លាស់ប្ដូរតាមរយៈ ឧទាហរណ៍គំរូតែ ប៉ុណ្ណោះ។

 

4. រក្សាតុល្យភាព:

មនុស្សឆ្លាតពួកគេមិនបានដាក់ចិត្តធ្វើការវិនិច្ឆ័យទៅលើខ្លួនអ្នកណាឡើយពីព្រោះនៅពេលណាដែលមានការប្រៀបធៀបស្តីបន្ទោសឬរិះគន់ទៅលើបុគ្គលណាមួយពួកគេមិនបានគិតទូលំទូលាយអំពីមនុស្ស ឡើយនៅក្នុងលោកនេះមនុស្សមិនដូចគ្នាឡើយ “ អ្វីដែលត្រូវសម្រាប់ពួកគេគឺមិនត្រូវសម្រាប់អ្នកគ្រប់គ្នានៅក្នុងពិភពលោកឡើយ “ ពួកគេយល់រឿងនេះហើយពួកគេអនុវត្ត ហើយអនុវត្តន៍អប់រំខ្លួនទៅតាមការយល់របស់ពួកគេ ។

 

5. គ្រូបង្រៀន:

អ្នកវៃឆ្លាត: ពួកគេរៀនគ្រប់ទីកន្លែងពួកគេរៀនពីមនុស្សគ្រប់គ្នាតាមការជួប ការនិយាយ ឬ សកម្មភាពផ្សេងៗ ទៀត ពីព្រោះពួកគេគិតថាគ្មាននរណាម្នាក់កើតមកចេះនោះឡើយហើយគ្មាននរណាម្នាក់ចេះសព្វគ្រប់គ្មានចន្លោះអ្វីនោះឡើយ។ ដូច្នេះហើយការស្តាប់ឮ គ្រប់មនុស្សដែលពួកគេបានជួបនឹងឃើញបានធ្វើឲ្យពួកគេពិចារណា ពីព្រោះពួកគេគិតថាជីវិតគឺជាកូនសិស្សក្នុងសាលាឬក្រៅសាលាហើយគ្រូរបស់ពួកគេគឺស្ថិតនៅគ្រប់ទីកន្លែងនៅក្នុងលោកនេះ។

និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា

PAPAYA NEXT STEP CO,.LTD.

 

* PAPAYA REAL ESTATE

( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)

*PAPAYA HOMESTAY

(គម្រោងលើវិស័យទេសចរណ៍)

*PAPAYA GARDEN

( គម្រោងលើវិស័យកសិកម្ម

និងចែកចាយអាហារ)