លោក សឹង្ហ សំរឹទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា «ក្រុម១៥៧» ឧបត្ថម្ភម៉ាសថវិកា ដល់ការិយាល័យអន្តាគមន៍ និងតម្រួតបទបញ្ជារ ស្នងការខេត្តសៀមរាប

ខេត្តសៀមរាប៖លោក សឹង្ហ សំរឹទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា «ក្រុម១៥៧»សាខាខេត្តសៀមរាប

នៅរសៀល ថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ ២០២១

បានដឹកនាំក្រុមការងា​រ នាំយកនូវ ម៉ាសចំនួន ២៥០០ ម៉ាស់ ទឹកសុទ្ធ២៥យួរ និង ថវិកាចំនួន ៥០មុឺនរៀល ប្រគល់ជូន លោក នួន សារុន ប្រធានការិយាល័យអន្តាគមន៍ និង តម្រួតបទបញ្ជារ នៃស្នងការនគរបាលខេត្តសៀមរាប។

នៅក្នុងឱកាសនេះផងដែរ លោក សឹង្ហ សំរឹទ្ធិ ក៏បានមានមតិ សំណេះសំណាល ផ្តាំផ្ញេីដល់កងកម្លាំងនគរបាល អន្តរាគមន៍ ទាំងអស់សូមអោយថែរក្សាសុខភាព ត្រូវមានការប្រុងប្រយ័ត្ននិង កាពារ ដោយត្រូវរក្សាអនាម័យ អោយបានល្អដេីម្បីរួចផុតពីជំងឺកូវីត-១៩ផងដែរ៕SRP