មន្ត្រីថារឿងនៅវត្តរាជបូណ៌ មិនមែនជាអំពើហិង្សាឡើយ គឺជាការប្រដៅ ដោយដាក់វិន័យតាមគោលការណ៍ប៉ុណ្ណោះ

ខេត្តសៀមរាប៖មន្ត្រីទទួលបន្ទុកប្រឆាំងការជួញដួរមនុស្ស និងការពារអនីតិជនខេត្តសៀមរាប បានអះអាងថា ឆ្លងកាត់ការសាកសួរ ព្រះចៅអធិការវត្ត និងព្រះសង្ឃ ដែលវាយបន្តគ្នានោះ ទើបដឹងថា មិនមែនជាករណីអំពើហិង្សាឡើយ«ផ្ទុយទៅវិញគឺជាការប្រដៅ ដោយដាក់វិន័យតាមគោលការណ៍របស់វត្តប៉ុណ្ណោះ»។

ការអះអាងយ៉ាងដូច្នេះ ក្រោយមានការសម្របសម្រួល ធ្វើកិច្ចសន្យាបញ្ចប់ នៅល្ងាចថ្ងៃទី១៥ ខែមីនា ម្សិលមិញ ករណីបែកធ្លាយវីដេអូតាមបណ្ដាញសង្គមហ្វេសប៊ុក ការប្រើប្រស់ហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើ ភិក្ខុនិងសាមណេរ នៅវត្តរាជបូណ៌។

ព្រះតេជគុណ ពិន សែម ព្រះចៅអធិការវត្តព្រះរាជបូណ៌ បានមានសង្ឃដីកាថា ព្រះអង្គមិនដែលមានគំនិតគុំគួនលើសង្ឃអង្គណាឡើយ។ ផ្ទុយទៅវិញ គឺមានតែទទួលយកព្រះសង្ឃអោយគង់នៅវត្តនេះដើម្បីអប់រំកែប្រែ រាល់ពេលសង្ឃអង្គណាធ្វើខុសវិន័យហើយវត្តផ្សេងមិនទទួល។

ជាមួយគ្នានេះ លោក ជោគ ឌី គណ:កម្មការវត្តព្រះរាជបូណ៌ ក៏បានឲ្យដឹងថា បើយើងមើលក្នុងរូបភាព វាហាក់បីដូចជាការធ្វើទារុណកម្មអីចឹង។ប៉ុន្តែកាពិតគឺជាការដាក់វិន័យ ដោយតម្រូវអោយសង្ឃដែលធ្វើខុសវិន័យច្រើនលើកនោះ វាយគ្នាម្តងម្នាក់ គឺវាយតគ្នា។
លោកបន្តទៀតថា មានសង្ឃមួយចំនួនមិនគោ រពវិន័យ ពេលខ្លះលួចមានស្រី ហើយពេលខ្លះលួចជក់គ្រឿងញៀនក៏មានដែរ។ ចឹងរឿងហេតុនេះ មិនមែនព្រះចៅអធិការវាយនោះទេ គឺដាក់វិន័យ ដោយតម្រូវអោយសង្ឃល្មើសវិន័យ វាយម្តងម្នាក់។

បើតាមមន្ត្រីប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានបញ្ជាក់បន្ថែមថា ឆ្លងកាត់ការសាកសួរលម្អិតអំពីរឿងហេតុ សមត្ថកិច្ចរបស់ំនាញនិងដោយមានការឯកភាពពីតំណាងអាយ្យការអមសាលាដំបូងខេត្ត រួមទាំងអាជ្ញាធរ គឺបានសម្របសម្រួលនិងធ្វើកិច្ចសន្យាបញ្ចប់ហើយ ដោយតម្រូវអោយព្រះសង្ឃ ដែលមានកំហុសគោរពតានវិន័យវត្ត។ ចំណែកព្រះចៅអធិការវត្ត បញ្ឃប់ការអប់រំដោយដាក់វិន័យ បែបអំពើហិង្សាដូច្នេះដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ នៅក្នុងវត្តរាជបូណ៌ មានការដាក់វិន័យទៅលើព្រះសង្ឃចំនួន៣អង្គដែលធ្វើខុសវិន័យវត្តច្រើនដង។ ការដាក់វិន័យនោះ ក៏បានតម្រូវអោយវាយបន្តគ្នាម្តងម្នាក់រហូតមានស្លាកស្នាមជាំពេញគូថ ហើយក៏ត្រូវបានបង្ហោះតាមបណ្តាញហ្វេសប៊ុក និងចែករំលែក
តៗគ្នា ធ្វើអោយមានការភ្ញាក់ផ្អើល ទើបថ្នាក់ ដឹកនាំបញ្ជាអោយ សមត្ថកិច្ចចុះទៅអន្តរាគមន៍៕SRP