ផ្ទះសំណាក់ «ណាហ្គា» នៅក្រុងសៀមរាប មានមនុស្សស្លាប់ រយ:ពេលពីរថ្ងៃទើបដឹង

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថាជនបរទេសម្នាក់បានដេកស្លាប់នៅក្នុងផ្ទះសំណាក់មួយកន្លែង។ ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងនៅម៉ោង២១និង២០នាទី  ថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ ២០២០ នៅក្នុងបន្ទប់ជួលផ្ទះសំណាក់ ណាហ្គា(NAGA) ស្ថិតនៅក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

សមត្ថកិច្ចបានបន្តថាបន្ទាប់ពីទទួលព័ត៌មានពីបុគ្គលិកផ្ទះសំណាក់ណាហ្គា ថា មានជនបរទេសស្លាប់ភ្លាមៗ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុពិនិត្យឃើញថា ជនរងគ្រោះឈ្មោះ   NEWTON IAN JAME ភេទ  ប្រុស  កើតថ្ងៃទី ២៨-០៨-១៩៦៣  ជនជាតិ  អង់គ្លេស  កាន់លិខិតឆ្លងដែនលេខ ៥៤៩៩២៦២៨៣  ជាភ្ញៀវ ទេសចរ ណ៍ ស្នាក់នៅផ្ទះសំណាក់ ណាហ្គា ខាងលើ។

តាមការស្រាវជ្រាវរបស់ សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរត័្ន គ្រូពេទ្យអមតុលាការបានសនិដ្ឋានថា៖ជនរងគ្រោះស្លាប់ រយៈពេលពីរថ្ងៃមកហើយដោយសារ ជំងឺគាំងបេះដូង។ ករណីនេះសមត្ថកិច្ចបានបញ្ជូនសាកសព ទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្ត ទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕SRP