លោកណុប ដារ៉ា ពិសារបាយ រួមគ្នាជាមួយអាជីវករ ផ្សារណាត់បាត់ដំបង

លោកណុប ដារ៉ា ពិសារបាយ រួមគ្នាជាមួយអាជីវករ ផ្សារណាត់បាត់ដំបង

ខេត្តបាត់ដំបង៖លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុកនិងស្វែងយល់អំពីការលក់ដូរប្រចាំថ្ងៃ របស់អាជីវករព្រមទាំងបានពិសារបាយ សាមគ្គីជាមួយអាជីវករ ផ្សារណាត់ប្រកបដោយក្កីរីករាយ។

អាជីវករផ្សារណាត់ បានឲ្យដឹងថានេះ ជាលើកទីមួយហើយ ដែលឃើញលោកអភិបាលរងខេត្ត បានចុះមកសំណេះសំណាលស្វែងយល់បន្ថែម លើជីវភាពនិងការលក់ដូរប្រចាំថ្ងៃរបស់ពួកគាត់។ ដោយពួកគាត់ពិតជារីករាយយ៉ាងខ្លាំងចំពោះវត្តមាន របស់លោកណុប ដារ៉ា។

អាជីវករបានបន្ថែមទៀតថា បាយ១ពេលចំណាយ អស់ ២០០ដុល្លារ ហូបនៅហាងទំនើប ហូបបានតែមនុស្ស ២, ៣នាក់ ប៉ុណ្ណោះ តែបាយមួយពេលនាពេលនេះចំណាយ ២០០ដុល្លារដូចគ្នា អាចហូបបានរហូតទៅដល់ ៣០នាក់ ហើយឆ្ងាញ់ដូចគ្នា ថែមទាំងប្រកបដោយក្កីរីករាយយ៉ាងក្រៃលែងទៀតផង។

ឆ្លៀតក្នុងឱកាសនោះ លោកណុប ដារ៉ា បានធ្វើការផ្សព្វផ្សាយអប់រំបន្ថែមនូវវិធានការណ៍ ការពារការរីករាលដាលនូវជំងឺកូវីដ-១៩ ដល់អាជីវករ នៅក្នុងផ្សារណាត់ ផងដែរ៕SRP