ខេត្តសៀមរាប៖បន្ទាប់ពីមានសេចក្ដីប្រកាសរបស់អាជ្ញាធរខេត្តសៀមរាបស្ដីពីការផ្អាកអាជីវកម្ម KTV ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀរហ្គាឌិន រួចមកគេសង្កេតឃើញហាងនៅក្រុងសៀមរាប បានបិទជាបណ្ដោះសន្ន។
សុំបញ្ជាក់ថា នៅយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ត្រីខេត្តសៀមរាប បានចុះត្រួតពិនិត្យ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ ក្នុងវិស័យទេសចរណ៍ ខេត្តសៀមរាប នឹងបានអរគុណ ដល់បណ្តារ ម្ចាស់អាជីវកម្មដ្ឋាន KTV ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀរហ្គាឌិន នៅក្នុងភូមិសាស្រ្តក្រុងសៀមរាប ទាំង អស់ ដែលបានចូល រួម សងការ ផ្អាកអាជីវកម្មជាបណ្តោះអាសន្ន តាមសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប។
ក្រុមការងារចំរុះនឹងបន្តចុះត្រួតពិនិត្យជាប្រចាំ នៅតាមមណ្ឌលកម្សាន្ត ទេសចរណ៍មនុស្សពេញវ័យក្នុងមូលដ្ឋានខេត្តសៀមរាប។
ការចូលរួមរបស់បងប្អូន បានបង្ហាញពីឆន្ទៈ ចូលរួមបង្ការទប់ស្កាត់ ជំងឺ កូវិដ១៩ កុំអោយ ឆ្លងចូល សហគមន៍យើង និងបានចូលរួមគិតគូរអំពី សុវត្ថិភាព សង្គម ដោយភាពទទួលខុសត្រូវផងដែរ។
សូមរំលឹកថានៅថ្ងៃទី១០ខែ វិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញ រដ្ឋបាលខេត្ត បានចេញសេចក្ដីប្រកាសមួយ ស្តីពីបន្តការបិទសកម្មភាពអាជីវកម្មដ្ឋាន KTV ក្លឹបកម្សាន្ត(ខារ៉ាអូខេ រង្គសាល ឌីស្តូតែកបៀរហ្គាឌិន)រោងភាពយន្ត និងសារមន្ទីរ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។
ជាមួយគ្នានេះអាជ្ញាធរខេត្តសៀមរាប បានព្រមានថា ប្រសិនបើរកឃើញថា ក្លឹបកំសាន្តណា ដែលមិនព្រមបិទតាមការណែនាំរបស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្តសៀមរាប នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ដូចជាការដកអាជ្ញាប័ណ្ណធ្វើអាជីវកម្ម ផងដែរ៕SRP