រងចាំមើលទាំងអស់គ្នា តើអាជីវកម្មណាហ៊ានបំពាន សេចក្ដីប្រកាស របស់អាជ្ញាធរខេត្តសៀមរាប

រងចាំមើលទាំងអស់គ្នា តើអាជីវកម្មណាហ៊ានបំពាន សេចក្ដីប្រកាស របស់អាជ្ញាធរខេត្តសៀមរាប

ខេត្តសៀមរាប៖អាជ្ញាធរខេត្តនៅថ្ងៃទី១០ខែ វិច្ឆិកា ឆ្នាំ២០២០ នេះបានចេញសេចក្ដីប្រកាសមួយ ស្តីពីបន្តការបិទសកម្មភាពអាជីវកម្មដ្ឋាន KTV ក្លឹបកម្សាន្ត(ខារ៉ាអូខេ រង្គសាល ឌីស្តូតែកបៀរហ្គាឌិន)រោងភាពយន្ត និងសារមន្ទីរ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។

អាជ្ញាធរខេត្តសៀមរាប នៅរសៀលនេះដែរ បានបើកកិច្ចបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីជូនដំណឹងស្តីពីការបន្តបិទសកម្មភាពអាជីកម្មដ្ឋាន KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀរហ្គាឌិន) រោងភាពយន្ត និងសារមន្ទីរ នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប  និងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត។

កិច្ចប្រជុំនេះធ្វើនៅសាលរដ្ឋបាលខេត្តសៀមរាប ក្រោមវត្តមាន លោក ពៅ ពិសិដ្ឋ អភិបាលរង តំណាងលោក ទៀ សីហា អភិបាលខេត្តសៀមរាប។

នៅក្នុងកិច្ចប្រជុំនេះ អភិបាលរងខេត្តបានស្នើដល់ម្ចាស់អាជីវកម្មទាំងអស់ ចូលរួមទប់ស្កាត់ ការរីករាលដាលជម្ងឺកូវីដ១៩ និងម្ចាស់អាជីវកម្ម មណ្ឌលកម្សាន្តទេសចរណ៍ មនុស្សពេញវ័យទាំងអស់ផងដែរ។ លោកបានបន្តថាដោយសារស្ថានភាពជំងឺកូវីដ នៅមិនទាន់បានធូរស្រាល ដូចនេះដើម្បីសុវត្ថិភាព ក្នុងការឆ្លងចូលសហគម សូមបងប្អូនម្ចាស់អាជីវកម្មដ្ឋាន KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀរហ្គាឌិន) រោងភាពយន្ត និងសារមន្ទីរ នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប សូមធ្វើការផ្អាកជាបណ្តោះអាសន្នសិន ហើយរង់ចាំការជូនដំណឹងថ្មី បន្ថែមពីរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ៕SRP