ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថាផ្ទះផ្ទេរប្រាក់វីងមួយកន្លែងត្រូវបានក្រុមចោរចូលលួចលុយ យកអស់ប្រាក់មួយចំនួន ហើយគេចខ្លួនដោយសុវត្ថិភាព។
ហេតុការណ៍បានកើតឡើងនៅ
ម៉ោង១២និង០០នាទី ថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០២០ នៅទីតាំងកន្លែងផ្ទេរប្រាក់វីង ស្ថិតនៅក្នុងភូមិត្រកៀត ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប។
ជនសង្ស័យ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ដោយប្រើប្រាស់ មធ្យោបាយដឹកជញ្ជូន
មានម៉ូតូ១គ្រឿង។
ជនរងគ្រោះឈ្មោះ ហាន ប៊ុនហុន ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានឱ្យដឹងថា ទ្រព្យសម្បត្តិ ដែលបាត់បង់មាន៖
ប្រាក់ដុល្លា៧០០ដុល្លាអាមេរិក.
ប្រាក់បាតថៃ ៣៩ ៦០០បាត.
ប្រាក់ខ្មែរ ១៣០ ០០០រៀល
កាតគ្រីម៉ូតូ ០១សន្លឹក.
អត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរ ០១សន្លឹក និងកាតធានាគារ០៣សន្លឹក។
ពាក់ព័ន្ធអំពើលួចនេះ បណ្ដាញ សៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបាន ការបំភ្លឺពីអាជ្ញាធរសមត្ថកិច្ច ស្រុកពួកនៅឡើយទេ៕SRP