ខេត្តសៀមរាប៖នារីម្នាក់មុខរបរលក់ឥវ៉ាន់តាមអនឡាញម្នាក់ ត្រូវបានប៉ូលិស ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ខេត្តសៀមរាប ឃាត់ខ្លួននៅថ្ងៃទី ០៦ខែ វិច្ឆិកា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងករណីឆបោក ប្រព្រឹត្តលើបណ្ដាញទំនាក់ទំនងសង្គម។
នារីរូបនេះមានឈ្មោះ ភ័ន្ត ភក្ដី ភេទស្រី អាយុ ២៨ឆ្នាំ មានស្រុកកំណើត ភូមិកណ្ដាល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថាកាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២០ ស្ត្រីរូបនេះ បានធ្វើសកម្មភាពលក់ដូរគ្រឿងអង្ការ (ខ្សែកមាស និងបន្តោង) ទៅឲ្យជនរងគ្រោះ ឈ្មោះសាំង វីរុន ភេទប្រុស អាយុ ៣២ ឆ្នាំ (ជាពលករកូរ៉េ) តាមបណ្ដាញទំនាក់ទំនងសង្គម រួចមិនបានធ្វើការប្រគល់អីវ៉ាន់ឲ្យទៅជនរងគ្រោះ តាមការសន្យា នោះទេ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនតុលាការដេីម្បីអនុវត្តតាមផ្លូវច្បាប់៕SRP