ជួយស៊ែរផង ចាប់ក្របីមួយក្បាល នៅក្រុងសៀមរាប រកម្ចាស់ទាន់ឃើញ

ខេត្តសៀមរាប៖ប្រជាពលរដ្ឋ បានរាយការណ៍ថា ពួកគាត់បានចាប់ក្របីញីមួយក្បាល សម្បុរខ្មៅ
តាំងពីថ្ងៃម្សិលមិញ រកម្ចាស់មិនទាន់ឃើញនៅឡើយ។

ប្រជាពលរដ្ឋបានដឹងថា ពួកគាត់ចាប់បានក្របី ហើយ ក៏បានរាយការណ៍ ទៅនគរបាលសង្កាត់គោកចក ក្រុងសៀមរាប ដើម្បី រកម្ចាស់ឲ្យមកយកវិញ។ ទោះយ៉ាងណា រហូតដល់ថ្ងៃទី ០៨ខែវិច្ឆិកា នេះ គេនៅពុំមិនទាន់ឃើញមានម្ចាស់ក្របីខាងលើ មកទទួលនៅឡើយទេ។

ពាក់ព័ន្ធទៅនឹង ពលរដ្ឋ ចាប់បានក្របីមួយក្បាលនេះ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក លោក រិន ម៉ុន បានបញ្ជាក់ឲ្យដឹងនៅព្រឹកនេះថា៖ពិតជាមានករណីពលរដ្ឋចាប់បានក្របីញីមួយក្បាលពិតប្រាកដមែន។
លោកនាយប៉ុស្តិ៍បន្តថា ហេតុការណ៍ចាប់ក្របីនេះ នៅរសៀលថ្ងៃទី ០៧ ខែវិច្ឆិកាឆ្នាំ ២០២០ ស្ថិតក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។ ជាមួយគ្នានេះ លោកនាយប៉ុស្តិ៍ នគរបាល សង្កាត់គោកចក បានអំពាវនាវ រកម្ចាស់ក្របីខាងលើ មកទទួលយកទៅវិញផងដែរ៕SRP