សម្ដេចហ៊ុន សែន ថា៖ លោកពិសារបាយបាន សម្រាកលក់ និងចុះហត្ថលេខា លើឯកសារនានា ដូចពេលមុនៗដែរ

សម្ដេចហ៊ុន សែន ថា៖ លោកពិសារបាយបាន សម្រាកលក់  និងចុះហត្ថលេខា លើឯកសារនានា ដូចពេលមុនៗដែរ

ភ្នំពេញ៖សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី បានអះអាងថា សុខភាពរបស់សម្ដេច នៅតែល្អប្រសើរ ដោយសម្ដេច បញ្ជាក់ថា សម្ដេចពិសាបាយបាន សម្រានលក់នឹងចុះហត្ថលេខា លើឯកសារនានាដូចមុនដែរ។

ក្នុងទំព័រផេកហ្វេសប៊ុក ផ្លូវការ របស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា៖ចាប់តាំងពីពេលយកសំណាកទៅពិនិត្យនៅម៉ោង១២ថ្ងៃ៤វិច្ឆិកាមក ដល់ពេលនេះ ខ្ញុំបានធ្វើចត្តាឡីស័កជាង៣០
ម៉ោងរួចមកហើយ។
«គ្មានអ្វីប្លែកក្នុងខ្លួនទាល់តែសោះ បាយបាន សម្រាកលក់ ពិនិត្យរបាយការណ៍ ពិនិត្យសម្រេច លើសំណើរបស់ក្រសួងស្ថាប័ន និងចុះហត្ថលេខាលើឯកសារនានាដូចពេលមុនៗដែរ»។

សម្ដេចបានបញ្ជាក់ថា អ្វីដែលប្លែកគឺខ្ញុំនិងប្រពន្ធ ចែកបន្ទប់គ្នាដេក មិនហ៊ានប៉ះពាល់គ្នា ដូចកាលពីនៅកម្លោះក្រមុំ។ ចំណែកអ្នកបំរើត្រូវពាក់ម៉ាស់ពាក់ស្រោមជើងស្រោមដៃតាមការណែនាំរបស់គ្រូពេទ្យ។

សម្រាប់ករណីខ្ញុំនិងភរិយានិងអ្នក
ពាក់ព័ន្ធត្រូវយកសំណាកធ្វើតេស្តរហូត៤ដង។
លើកទី១ថ្ងៃទី៤វិច្ឆិកាម្សិលមិញ លើកទី២នឹងត្រូវធ្វើនៅថ្ងៃ៩វិច្ឆិកា លើកទី៣នឹងត្រូវធ្វើនៅថ្ងៃ១៤វិច្ឆិកានិងលើកទី៤ដែលជាលើកចុងក្រោយគឺនឹងត្រូវធ្វើនៅថ្ងៃទី១៨ វិច្ឆិកា២០២០។

ប្រសិនការធ្វើតេស្ត ៣លើកខាងមុខមិនមានវិជ្ជមានកូវីដ១៩ទាំងខ្ញុំនិងភរិយាក៏
ដូចជាអ្នកនៅជាមួយ១៨នាក់ផ្សេងទៀតខ្ញុំនឹងចេញពីការរស់នៅដាច់ដោយឡែកនៅថ្ងៃទី១៩ ឬថ្ងៃ២០វិច្ឆិកាដែលពេលនោះសុំកូនៗ នាំចៅៗមកដឹកដៃម៉ែចូលបន្ទប់ពុកវិញ។

សម្ដេចតេជោបានបញ្ជាក់បន្ថែមថា
បទពិសោធន៍ ទប់ស្កាត់កូវីដ១៩មិនឱ្យឆ្លងចូលសហគមន៍រយៈពេលជាង១០ខែកន្លងមក មួយផ្នែកធំបានមកពីវិធានការ
ធ្វើចត្តាឡីស័កក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាលនិងការអនុវត្តដ៏ល្អពីបុគ្គលដែល ត្រូវធ្វើចត្តាឡីស័កដែលយើងត្រូវបន្ត ធ្វើកិច្ចការនេះបន្តទៀតរាប់ទាំងរូបខ្ញុំនិងភរិយាផងដែរ។

ការពារប្រសើរជាងព្យាបាល យើងត្រូវរួមគ្នាទប់ស្កាត់កុំឱ្យកូវីដឆ្លងចូលក្នុងខ្លួនយើង ចូលក្នុងគ្រួសារយើង ចូលក្នុងសហគមន៍ យើងនិងក្នុងប្រទេសយើង។សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចំរើន៕SRP