ខេត្តកំពង់ធំ៖នៅទីបំផុត លោកសង្ឃ ហ៊ុម ហឿន ជាចៅអធិការស្តីទី យល់ព្រមទទួលសារភាពនូវកំហុសឆ្គងរបស់ខ្លួនដែលបានប្រព្រឹត្ត ខុសធម៌វិន័យ ព្រះពុទ្ធសាសនា និងសរសេរលិខិតស្ម័គ្រចិត្ត លាចាកសិក្ខាបទខ្លួនឯង នៅល្ងាចថ្ងៃទី៤ខែ វិច្ឆិកាឆ្នាំ២០២០ ម្សិលមិញ ដោយគ្មានអ្នកណា បង្ខិតបង្ខំនោះទេ។
ការស្ម័គ្រចិត្តលាចាកសិក្ខាបទនេះ បន្ទាប់ពីបានបង្កអំពើហិង្សាវាយតប់ទៅលើនេនឈ្មោះ វិចិត្រ អាយុ១៥ឆ្នាំបណ្តាលអោយរងរបួសធ្ងន់ធ្ងររហូតសំរាកព្យាបាលនៅមន្ទីពេទ្យ។ សូមរំលឹកថា កាលពីវេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី២វិច្ឆិកាស្ថិតនៅក្នុងព្រះវិហារមួយក្នុងវត្តពណ្ណរាយ ឃុំចើង ដើងស្រុកបារាយណ៍ ខេត្តកំពង់ធំ ចៅអធិការស្តីទី ឈ្មោះ ហ៊ុម ហឿន ខឹងជាមួយកូននេនឈ្មោះ វិចិត្រ អាយុ១៥ឆ្នាំ ខនខានចូលព្រះវិហារសូត្រធម៌និងថ្វាយបង្គំព្រះមួយល្ងាច ក៏ហៅមកហើយប្រើហិង្សា ដាល់វាយដំទាត់ធាក់ បណ្តាល ឱ្យរងរបួសធ្ងន់ធ្ងរ ពេញរាងកាយ។
កូននេនជាជនរងគ្រោះ ឈ្មោះ វិចិត្រ អាយុ១៥ឆ្នាំបានរៀបរាប់ប្រាប់ថា៖ មុនដំបូងចៅអធិការវត្តស្តីទី បានហៅលោកនេន ទៅសួរនាំរឿងខនខាន មិនបានចូលព្រះវិហារសូត្រធម៌ ពេលលោកនេន ទៅដល់ហើយអង្គុយលុតជង្គង់ នៅពីមុខគ្រូចៅអធិការស្ដីទីនោះ ហើយក៏លោកសួរពីរបីម៉ាត់ បន្ទាប់មកក៏វាយលោកនេន ដោយប្រើកណ្ដាប់ដៃដាល់លើផ្ទៃមុខ បណ្តាលឲ្យកូននេនដួលទៅលើផ្ទៃឥដ្ឋការ៉ូព្រះវិហារ យកជើងធាក់កន្ត្រុំក្បាលលោកនេនតូច ហើយក៏យកដៃចាប់បោកក្បាលលោកនេនទៅលើផ្ទៃឥដ្ឋការ៉ូ និងចាប់ជើងលោកនេនព្យាយាម លើកបោកលោកនេនទៅនឹងសសរព្រះវិហារ ប៉ុន្តែលើកមិនរួច ពេលនោះ លោកនេនក៏រើបំរះ រួចរត់ចេញពីព្រះវិហារ។ ចំណែកលោកនេន ផ្សេងៗទៀត ឃើញដូច្នោះ ក៏នាំគ្នារត់ចែកជើងពេញព្រះវិហារ ផងដែរ។
ពាក់ព័ន្ធករណីខាងលើនេះ ព្រះតេជគុណ គ្រឹស្ត ប៊ុនធឿន ព្រះមេគុណស្រុកបារាយណ៍ មានសង្សដិកាថា រឿងរាវនេះមានការពាក់ព័ន្ធច្រើនណាស់ កន្លងមកនៅក្នុងវត្តពណ្ណរាយ មិនទាន់មានគ្រូចៅអធិការត្រឹមត្រូវនោះទេ ហើយពុទ្ធបរិស័ទចំណុះជើងវត្តមួយចំនួនក៏នាំគ្នាស្នើសុំឲ្យលោកចៅអធិការស្តីទីព្រះនាម ហ៊ុម ហឿន ព្រះជន្មជាង៣០ឆ្នាំខាងលើ មើលការខុសត្រូវក្នុងវត្តមួយរយៈសិន។
ចំណែកនេន រងគ្រោះ ដែលត្រូវលោកវាយនោះ ក៏មានអ្នកគាំទ្រឲ្យលោកឡើងធ្វើជាចៅអធិការវត្តទាំងវ័យក្មេងដែរ ដែលជាហេតុនាំឲ្យមានកាកាច់កុងគ្នា ដោយសារតែខ្វះធម៌ខន្តីមិនបាននោះ លោកក៏ទៅបញ្ចេញកំហឹងដាក់នេនខាងលើ ដើម្បី ព្រមានអ្នកនៅពីក្រោយខ្នងលោកនេននោះ។ហើយខាងព្រះអង្គជាមេគុណស្រុកនិងអាជ្ញាធរក៏ធ្វើដោះស្រាយដោយសន្តិវិធីរួចរាល់អស់ ដោយភាគីខាងនេន រងគ្រោះនិងក្រុមគ្រួសារសុខចិត្តទទួលយកសំណងជម្ងឺចិត្ត និងការព្យាបាល។ ចំណែកផ្លូវច្បាប់យ៉ាងណាទៀតនោះ ស្រេចតែលើច្បាប់ចុះ។ពាក់ព័ន្ធករណីខាងលើនេះ លោកឧត្តមសេនីយ៍ទោ ម៉ែនលី ស្នងការនគរបាល ខេត្តកំពង់ធំ បានថ្លែងតាមទូរស័ព្ទប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃនេះថា សម្លេង