ពិធីបួងសួងសុំយាងព្រះវិស្ណុគង់លើស្ដេចគ្រុឌពីខេត្តឧត្តរមានជ័យ ទៅកាន់ខេត្តសៀមរាបវិញ

ពិធីបួងសួងសុំយាងព្រះវិស្ណុគង់លើស្ដេចគ្រុឌពីខេត្តឧត្តរមានជ័យ ទៅកាន់ខេត្តសៀមរាបវិញ
0

ពិធីបួងសួងសុំយាងព្រះវិស្ណុគង់លើស្ដេចគ្រុឌពីខេត្តឧត្តរមានជ័យ ទៅកាន់ខេត្តសៀមរាបវិញ

រដ្ឋបាលខេត្តឧត្ដរមានជ័យ និងរដ្ឋបាលខេត្តសៀមរាប រៀបចំពិធីបួងសួងសុំយាងព្រះវិស្ណុគង់លើស្ដេចគ្រុឌពីខេត្តឧត្តរមានជ័យ ទៅកាន់ខេត្តសៀមរាប ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ព្រះប្រធានថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការ វត្តរាជបូណ៌។

ពិធីនេះ នៅព្រឹកថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៦ មានការអញ្ជើញចូលរួមពី ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប ឯកឧត្ដម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប រួមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវអស់លោក លោកស្រី ដែលជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អភិបាលក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធទាំង៣ នៃខេត្តទាំងពីចូលរួមផងដែរ។

គោលបំណងនៃពិធីបួងសួងសុំយាងព្រះវិស្ណុគង់លើស្ដេចគ្រុឌពីខេត្តឧត្តរមានជ័យ ទៅកាន់ខេត្តសៀមរាបវិញ គឺដើម្បីសុំសេចក្ដីសុខ សិរីសួស្ដី ជ័យមង្គល ជូនដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសដើម្បីឱ្យបារមីនៃវត្ថុសក្ការៈ ជួយការពារថែរក្សាទឹកដីឱ្យបានត្រជាក់ត្រជុំ និងមានសន្តិភាពជានិច្ចនិរន្តរ៍បារមីនៃវត្ថុសក្ការៈជួយការពារថែរក្សាទឹកដីឱ្យបានត្រជាក់ត្រជុំ និងមានសន្តិភាពជានិច្ចនិរន្តរ៍ និងសម្ដែងនូវកតញ្ញូតាធម៌ និងការគោរពដ៏ខ្ពង់ខ្ពស់ចំពោះរូបសំណាក់ព្រះវិស្ណុគង់លើស្ដេចគ្រុឌ ដែលជាមរតកសិល្បៈវប្បធម៌ដ៏វិសេសវិសាលរបស់បុព្វបុរសខ្មែរ និងដើម្បីនាំយកទៅតម្កល់ទុកជាទីសក្ការៈនៅកន្លែងដើមវិញផងដែរ៕SRP