ក្រុមហ៊ុនបុរីកុមារមាស ឯ.ក បន្ត ចែកអង្ករ ដល់ពលរដ្ឋ៤៥គ្រួសារ នៅឃុំខ្នារសណ្ដាយ

ក្រុមហ៊ុនបុរីកុមារមាស ឯ.ក បន្ត ចែកអង្ករ ដល់ពលរដ្ឋ៤៥គ្រួសារ នៅឃុំខ្នារសណ្ដាយ

ខេត្តសៀមរាប៖ក្រុមហ៊ុន បុរីកុមារមាស ឯ.ក ដែលមានលក់ផ្ទះល្វែង និងដីឡូតិ៍ នៅស្រុកបន្ទាយស្រី បានបន្ត ចែកអង្ករ ដល់ ពលរដ្ឋជាង៤៥គ្រួសារ។
ការចែកអំណោយនេះ ធ្វើនៅសាលាឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅរសៀលថ្ងៃទី១៨ខែតុលាឆ្នាំ២០២០នេះ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ។

បើតាមការបញ្ជាក់របស់ក្រុមហ៊ុន បុរីកុមារមាស ឯ.ក ថា ប្រជាពលរដ្ឋដែលមានការខ្វះខាត បានមកទទួលអំណោយ ទាំង៤៥គ្រួសារ ដោយមួយគ្រួសារទទួលបានអង្ករ៥គីឡូនិងក្រមាមួយ។ ជាមួយគ្នានេះ ក្រុមហ៊ុនថានឹងបន្តចែកដល់ពលរដ្ឋចំនួន ៤ឃុំទៀត នៅស្រុកបន្ទាយស្រីផងដែរ៕SRP