ភ្នំពេញ៖មន្ត្រីបានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី១៨ខែ តុលានេះ ថា បុរសម្នាក់ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០២០ ម្សិលមិញ ដោយកម្លាំងជំនាញព្រហ្មទណ្ឌ នគរបាលស្រុកកងមាស កម្លាំងការិយាល័យព្រហ្មទណ្ឌ និងកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស ស្នងការខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ស្នងការខេត្តស្ទឹងត្រែង រួមនឹងកម្លាំងប៉ុស្តិ៍នគរបាលក្រុងស្ទឹងត្រែង។
ការចាប់ខ្លួនបុរសខាងលើនេះអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១២៣ ចុះថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១០ របស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះ គឹម លុយ នៃសាលាដំបូងខេត្តកំពង់ចាម។
បុរសរូបនេះឈ្មោះ ឆៃ កេន ភេទប្រុស អាយុ៣៩ ឆ្នាំ មានស្រុកកំណើតភូមិអូរកណ្តាល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។ បច្ចុប្បន្នស្នាក់នៅភូមិរាជានុកូល សង្កាត់ ក្រុង ខេត្ត ស្ទឹងត្រែង។ ជាមុខសញ្ញាបទល្មើសករណី រំលោភសេពសន្ថវៈ កាលពីថ្ងៃទី០៨ ខែ មីនា ឆ្នាំ២០០២ នៅភូមិអូរកណ្តាល ឃុំ ព្រែកក្របៅ ស្រុកកងមាស ខេត្ត្តកំពង់ចាម៕SRP
រំលោភសេពសន្ថវៈ នៅកំពង់ចាម តាំងពីឆ្នាំ២០០២ ត្រូវបានចាប់ខ្លួននៅខេត្តស្ទឹងត្រែង ម្សិលមិញ