ខេត្តសៀមរាប៖ក្នុងពេលដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកអាងទំនប់ម្កាក់ ស្ថិតនៅភូមិខ្វាវ ឃុំគោកធ្លកលើ ស្រុកជីក្រែង នៅល្ងាចថ្ងៃទី១៦ ខែតុលា ម្សិលមិញ លោកទៀ សីហា អភិបាលខេត្តសៀមរាប បានណែនាំដល់មន្ទីរធនធានទឹកនិងឧតុនិយម ឲ្យតាមដាន និងពិនិត្យកម្ពស់ទឹកឱ្យបានជាប្រចាំ ប្រសិនបើទឹកឡើងដល់កម្រិតមួយត្រូវប្រកាសអាសន្ន ត្រូវឆាប់ជូនដំណឹងដើម្បីធ្វើជម្លៀស ប្រជាពលរដ្ឋ រកកន្លែងសុវត្ថិភាព។ ម្យ៉ាងទៀត ត្រូវសហការជាមួយអាជ្ញាធរពាល់ព័ន្ធ ត្រៀមលក្ខណៈ ដើម្បីធ្វើការបើកទ្វារទឹក បញ្ចៀសការបាក់ទំនប់ផងដែរ។ ដោយឡែកគណៈបញ្ជាការឯកភាពរដ្ឋបាល និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋបាលក្រុងស្រុកឃុំ សង្កាត់ ត្រូវត្រៀមជានិច្ចក្នុងការជួយអន្តរាគមន៍ប្រជាពលរដ្ឋ រកទីទួលសុវត្ថិភាព ចៀសវាង មានបញ្ហាគ្រោះថ្នាក់ផ្សេងៗ។ ក្នុងដំណើរចុះត្រួតពិនិត្យទំនប់ម្កាក់នេះដរ អភិបាលខេត្ត ក៏បានអំពាវនាវដល់ពលរដ្ឋ និងសាធារណជន មេត្តាបង្កើនការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។ ដោយសូមចូលរួមសហការ និងផ្តល់ព័ត៌មានជូនដល់អាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីជួយអន្តរាគមន៍បានទាន់ពេលវេលា៕SRP
អភិបាលខេត្តសៀមរាប ប្រាប់ឲ្យមន្ត្រីពាក់ព័ន្ធ តាមដាន ទឹកអាងទំនប់ម្កាក់ បើទោះបី មិនទាន់ដល់កម្រិត ប្រកាសអាសន្នក៏ដោយ