ខេត្តព្រះវិហារ៖រថយន្ដ០៣គ្រឿងដឹកគ្រឿងសង្ហារឹមគ្មានលិខិតអនុញ្ញាត ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើ ស្រុករវៀងបង្ក្រាបបាន តាមបញ្ជារបស់លោក នួនសុខុម នាយខ័ណ្ឌ រដ្ឋបាលព្រៃឈើព្រះវិហារ។
ហេតុការណ៍បង្ក្រាបនៅទីថ្ងៃ១៦តុលាឆ្នាំ២០២០ម្សិលមិញ នៅមុខស្នាក់ការព្រៃឈើរវៀង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៦២ ក្នុងស្រុករវៀង ខេត្តព្រះវិហារ។
បើតាមអ្នកឆ្លើយឆ្លងបណ្ដាញព័ត៌មាន«សៀមរាបប៉ុស្តិ៍» ដែលបានដកស្រង់សម្ដីពីមន្ត្រីរដ្ឋបាលព្រៃឈើបានឲ្យដឹងថា រថយន្តដឹកគ្រឿង សង្ហារឹម ចំនួនបីគ្រឿងនេះគឺដឹកចេញពីខេត្តព្រះវិហារ ទៅខេត្តកំពង់ធំ នឹងភ្នំពេញ។
ក្រោយពីការឃាត់សមត្ថកិច្ចបាននាំចូលរថយន្តទាំង ៣ គ្រឿង
ចូលស្នាក់ការរដ្ឋបាល
ព្រៃឈើរវៀង ដើម្បីអនុវត្តតាមផ្លូវច្បាប់។
សូមបញ្ជាក់ថាសកម្មភាពដឹកជញ្ជូនឈើចេញពីទឹកដីខេត្តព្រះវិហារ ទៅខេត្តកំពង់ធំ បានកើតមានយ៉ាងអាណាធិបតេយ្យបំផុត ប៉ុន្តែការបង្ក្រាបបានតិចតួចហើយការបង្ក្រាបបានតែគ្រឿងសង្ហារឹមឬសិប្បកម្មប៉ុណ្ណោះ ចំណែកមេឈ្មួញធំៗ មិនត្រូវបានបង្ក្រាបនោះទេ៕SRP
មេព្រៃខេត្តព្រះវិហារ ចាប់រថយន្ត៣គ្រឿង ដែលដឹកគ្រឿងសង្ហារឹមដោយខុសច្បាប់