ឃាត់ខ្លួនកម្មករ៥នាក់ នៅមុខអង្គរវត្ត ករណីគ្រឿងញៀន

ខេត្តសៀមរាប៖ជនសង្ស័យចំនួន ៥នាក់ត្រូវបានកម្លាំងប៉ុស្តិ៍សង្កាត់គោកចក នៃក្រុងសៀមរាប ធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន។
ហេតុការណ៍ធ្វើនៅថ្ងៃ សុក្រទី ១៦ ខែ តុលា ឆ្នាំ ២០២០ នៅវេលាម៉ោង១៤និង៣០នាទី ស្ថិតនៅមុខអង្គរវត្ត ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
មន្ត្រីនគរបាលប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់គោកចក បានឲ្យដឹងថាការឃាត់ខ្លួនក្រោយពី
បានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានក្មេងប្រមូលផ្តុំគា្នជក់ថ្នាំញៀន ដោយនគរបាលនិងប្រជាការពារភូមិបានចុះទៅដល់ផ្ទះជួបជនសង្ស័យតែម្ដង។

ជនសង្ស័យ
_ទី១ ឈ្មោះ ស៊ុត ហួរ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ នៅភូមិ ត្រពំាងសេះ សង្កាត់គោកចក
ជាម្ចាស់ផ្ទះ
_ទី២ ឈ្មោះ ដឿម រតនា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មករ នៅភូមិ ត្រពាំងសេះ
(ជាម្ចាស់ផ្ទះនិងម្ចាស់ថ្នាំញៀន)
_ទី៣ ឈ្មោះ ម៉ី គា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ នៅភូមិ ត្រពាំងសេះ (ជាម្ចាស់ថ្នាំញៀន)
_ទី៤ ឈ្មោះ សុខ ចិន្តា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ នៅភូមិ ប្រីយ៍ចាស់សង្កាត់ទឹកវិល
_ទី៥ ឈ្មោះ ឡុង លាភ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ នៅភូមិ គោតាចាន់ ។
ជនសង្ស័យបានសារភាព ខ្លួនពិតជាបានទិញថ្នាំញៀនប្រភេទម៉ាទឹកកកមកប្រើប្រាស់ពិតប្រាកដមែន។
បច្ចុប្បន្នត្រូវបាបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការនគរបាលខេត្តសៀមរាបដើម្បីចាត់ការបន្ត៕SRP