ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថាបុរសម្នាក់ ឡើងផ្សាដែក នៅជាន់ទី២ កម្ពស់១២ម៉ែត្រ ហើយបានឆក់ខ្សែភ្លើងធ្លាក់ពីលអន្ទា បណ្តាលឲ្យស្លាប់ភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១១ និង៤៩នាទីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០លើផ្លូវ៣០ ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានដកស្រង់សំដីការបំភ្លឺពីឈ្មោះ ហេង ឃាង និងម្ចាស់ផ្ទះថា ជនរងគ្រោះ បានម៉ៅការសំណង់ សាងសង់ដេគ័រផ្នែកខាងក្នុង និងផ្លាកយីយោទាំងមូល ដោយបានឲ្យពួកគាត់មកស្នាក់នៅ និងធ្វើការងារទីនេះអស់រយៈពេលមួយសប្តាហ៍មកហើយ។ លុះដល់ថ្ងទី៦ ខែ តុលា ឆ្នាំ២០២០ ជនរងគ្រោះ ដែលត្រូវជាបងប្រុស របស់អ្នកម៉ៅការសំណង់នោះ បានធ្វើផ្លាកយីហោដោយផ្ទាល់ ឡើងចុះធ្ចើផ្លាកនោះ ដោយលើកជើងអន្ទា ដាក់ខ្សែភ្លើងរ៉ត នៅចំកណ្តាលអន្ទានោះ លុះយកខ្សែទៅចងទាញឲ្យខ្សែទៅជាប់និងជើងអន្ទា ធ្ចើឲ្យខ្សែភ្លើងនោះឆ្លងចរន្ត បណ្តាលឲ្យឆក់ស្លាប់តែម្តង។
បើតាមសមត្ថកិច្ចបន្តថា ជនរងគ្រោះឈ្មោះ NGUYEN HAO HUU ភេទប្រុស អាយុ៤០ឆ្នាំ អត្តសញ្ញាណបណ្ណវៀតណាម លេខ 183441061 ជនជាតិវៀតណាម ស្នាក់នៅកន្លែងកើតហេតុ ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ មានបងប្អូនប្រុស មុខរបរ ជាដេរគ័រ និងម៉ៅការ។សាកសពត្រូវបានដឹកតាមឡានពេទ្យ ទៅរក្សាទុកនៅភ្នំពេញ ដោយការិយាល័យពិនិត្យហេតុនៃ នាយកដ្ឋាន នគរបាល បច្ចេកទេសវិទ្យាសាស្រ្ត ក្រសួងមហាផ្ទៃ៕SRP

