មេបាញ់អាប៉ោង អស់ជីវិតភ្លាមៗ ខណ:ព្យាយាម រត់គេចពីសមត្ថកិច្ច

ខេត្តបន្ទាយមានជ័យ៖មេបាញ់អាប៉ោងម្នាក់បានបាត់បងជីវិតភ្លាមៗ ខណ:ប្រឹងព្យាយាមរត់គេចសមត្ថកិច្ច ពេលចុះបង្ក្រាប ទីតាំងលេងល្បែងខុសច្បាប់។
ហេតុការណ៍បានកើតឡើងនៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នៅចំណុច វាលត្រពាំងច្រាំង ស្ថិតនៅខាងលិច ភូមិផ្គាំចម្ង៉ាយប្រហែល ៥០០ ម៉ែត្រ ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ជនរងគ្រោះមានឈ្មោះ នៅ ដារ៉ា អាយុ៥៨ឆ្នាំ មានទីលំនៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាកម្លាំងនគរបាល ចុះទៅ បង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ (អាប៉ោង)មួយកន្លែងធ្វើឲ្យក្រុមអ្នកលេងល្បែង និងមេអាប៉ោង បាននាំគ្នារត់គេចខ្លួន ដោយជនរងគ្រោះឈ្មោះ នៅ ដារ៉ា ជាអ្នកកាន់មេអាប៉ោង បានរត់រហូតគាំងបេះដូង ដួលសន្លប់ នៅលើភ្លឺស្រែ។ នគរបាលក៏បានជួយសង្គ្រោះ និង សែង ជនរងគ្រោះទៅកាន់មណ្ឌលសុខភាព សឹង្ហ នៅវេលាម៉ោង០៤ រសៀល ថ្ងៃដ៏ដែល។ បន្ទាប់មកលោកវេជ្ជបណ្ឌិត នៃមណ្ឌលសុខភាពបានធ្វើការពិនិត្យឃើញថា ជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ៕SRP