បានបុណ្យច្រើនណាស់ សង្គ្រោះសត្វប្រវឹកជិត៤០០ក្បាល ពីកណ្ដាប់ដៃឈ្មួញ យកទៅឲ្យមានសេរីភាព

0

ខេត្តសៀមរាប៖កម្លាំងជំនាញពាក់ព័ន្ធរួមជាមួយអាជ្ញាធរស្រុកបន្ទាយស្រីនៅថ្ងៃទី ២៧ ខែកញ្ញាឆ្នាំ ២០២០ បានប្រលែង
សត្វប្រវឹក”ជិត៤០០ក្បាល លែងឱ្យមានសេរីភាពឡើងវិញនៅក្នុងតំបន់អភិរក្សនៃសហគមន៍ទេសចរណ៍បឹងឈូក ស្រុកបន្ទាយស្រី។
សូមជម្រាបថាករណីបង្ក្រាបការដឹកជញ្ជូនសត្វប្រវឹកនេះ ធ្វើឡើង
កាលពីវេលាម៉ោង១២និង៣០​នាទី​ឈានចូលព្រឹកថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២០
នៅចំណុចភូមិជ្រៃ​ ឃុំកណ្ដែក​ ស្រុកប្រាសាទបាគង​ ខេត្តសៀមរាប។
រថយន្តដែលដឹកម៉ាកឡង់គ្រីស័រពណ៌ត្រេអ៊ីប៉ារា ពាក់ស្លាកលេខ ខម2-6158 ដឹកសត្វប្រវឹកព្រៃជិត៤០០ក្បាល។
ប្រតិបត្តិការនេះដែរសមត្ថកិច្ចបានឃាត់មនុស្ស០២ នាក់​ ជាអ្នកបើកបរ​និងអ្នក​រួមដំណើរ​ ទី១/ឈ្មោះ យ៉េង ឈុនហេង ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅភូមិព្រៃឬស្សី​ សង្កាត់ពន្លក​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ​និងទី២/ឈ្មោះ ឆាត រស្មី រស់នៅភូមិគាប ឃុំទឹកផ្លា ស្រុកសិរីសោភ័ណ ខេត្បបន្ទាយមានជ័យ។ ជនសង្ស័យបានសារភាពថា សត្វប្រវឹកព្រៃទាំងនេះ ត្រូវបានពួកគេ​លួចនាំចូលមកពីខេត្តស្រះកែវ ប្រទេសថៃ​ បម្រុងយកទៅលក់នៅរាជធានីភ្នំពេញ។ ទោះយ៉ាងណាចំពោះជនសង្ស័យទាំងពីរនាក់គេនៅមិនទាន់ដឹងថាសមត្ថកិច្ចបញ្ជូនទៅតុលាការឬយ៉ាងណានោះទេ៕SRP