ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថារថយន្តដឹកអ្នកដំណើរមួយគ្រឿង មានលេខសម្គាល់ ២៦ .VET. ពាក់ស្លាកលេខភ្នំពេញ ២AD៣៥៤២ បានបើកធ្លាក់ផ្លូវបង្កឱ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍បានកើតឡើងម៉ោង១៥និង00នាទីថ្ងៃទី ២៧ ខែកញ្ញាឆ្នាំ ២០២០ នៅចំណុចបង្គោលគីឡូម៉ែត្រលេខ២៧០ ភូមិយាង ឃុំឬស្សីលក
ស្រុកជីក្រែង ខេត្តសៀមរាប។
បើតាមសេចក្ដីរាយការណ៍បន្តថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡេីងដោយខ្លួនឯង។ ទោះយ៉ាងណាពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លម្អិតនៅឡើយទេ៕SRP

